ដោយៈវណ្ណៈ/ព្រះសីហនុៈ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន បញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដូសជំរុញដល់កុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំដែលចាប់ផ្តើមពីថ្ងៃទី២១ខែកុម្ភៈនេះតទៅ ចំពោះតែ កុមារដែលបានចាក់ដូសមូលដ្ឋានរួចរំលងរយៈពេល៤ខែ។
លោកស្រីបន្តថា ដូច្នេះមាតាបិតាអាណាព្យាបាលសូមពិនិត្យបណ្ណ័ចាក់វ៉ាក់សាំងក្មេងដែលចាក់ដូសមូលដ្ឋាន គ្រប់បាន បួនខែហើយចាំយកមកចាក់នៅតាមទីតាំងឬមូលដ្ឋានដែលអជ្ញាធររៀបចំគ្រប់ក្រុងនិងស្រុក។
ទោះជាយ៉ាងនេះក្តីលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តបញ្ជាក់បន្ថែមថាយុទ្ធនាការនៃការចាក់វ៉ាក់សាំងដូសជំរុញលើកុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ នឹងធ្វើជាបន្តបន្ទាប់រហូតដល់បានគ្រប់ៗគ្នា ។ ដោយឡែកការចាក់វ៉ាក់សាំង ដូសទី១ដល់កុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំនឹងចាប់ផ្តើមពីថ្ងៃទី២៣ខែកុម្ភៈនេះតទៅដែរ៕សរន-PC