ដោយៈ health.com.kh
មនុស្សគ្រប់គ្នា គឺមានលក្ខណៈខុសៗគ្នាទាំងអស់ ហើយក៏មានបញ្ហាច្រើនផងដែរ ។ ហើយបើសិនជា ស្ត្រីពិតជាប្រឈម នឹងបញ្ហាទាក់ទងនឹងការរួមភេទមែនវា ក៏ គ្មានអ្វីដែលត្រូវភ័យខ្លាចដែរ ។ តាមពិតវា គឺជារឿងល្អទៅវិញទេ ដែលបានដឹង អំពីរឿងនេះ ។
ខាងក្រោមនេះ គឺជាបញ្ហាផ្លូវភេទមួយចំនួនតូចរបស់ស្ត្រី ដែលកើតមានជា ញឹកញាប់ ៖
ស្ត្រីភាគច្រើនត្អូញត្អែរ អំពីការឈឺចាប់ និងការមិនស្រួលក្នុងពេលរួមភេទ ។ ការ មិនមាន ផាសុខភាពនេះ ប្រហែលជា ស្ថិតក្នុងកម្រិតនៃការសូកបញ្ចូលលិង្គ ឬ ក្រោយ ពីនាងឈានដល់ចំនុចកំពូល ។
ស្ត្រីច្រើនតែត្អូញត្អែរអំពីការមិនសូវមានទឹករំអិលគ្រប់គ្រាន់ ក្នុងពេលរួមភេទ ។ រឿងនេះ ប្រហែលដោយសារតែកង្វះ ការភ្ញោច ពីខាងក្រៅ ឬការបរបោស អង្អែលមុនរួមភេទ ឬ ស្ត្រេសលើរាងកាយ ។ តំបន់ទ្វារមាសត្រូវបានបង្កើតឡើង ដោយ ជាលិការទុនផុយ ដែលវាងាយនឹងរហែក ឬប្រឈមមុខនឹងការ ដាច់ដោច បើសិនជា ការស៊កបញ្ចូលលលិង្គធ្វើឡើង ដោយមិនមានទឹករំអិលគ្រប់គ្រាន់ ។
ដើម្បី ចៀសវាង ករណីនេះ បុរស គួរតែ ព្យាយាម និង ផ្តល់ ពេល អោយ បាន ច្រើន ដល់ ស្ត្រី ទើប នាង ឈាន ដល់ កម្រិត សុខ ស្រួល បាន ។
ជម្រើស មួយ ផ្សេង ទៀត ប្រើ ទឹករំអិល បន្ថែម ព្រោះ វា មាន ភាពងាយស្រួល , តម្លៃថោក និង សុវត្ថិភាព ។
បើសិនជា ទឹករំអិល មិន អាច ជួយ កាត់បន្ថយ ការឈឺចាប់ ក្នុងពេល រួមភេទ ទេ ចូរ ទៅ ពិគ្រោះ ជាមួយ អ្នកជំនាញ ខាង រោគ ស្ត្រី ។ បញ្ហាផ្លូវភេទ មួយ ផ្សេង ទៀត ដែល កើតមាន ជា ញឹកញាប់ ដែរ គឺ ថា មុខ របស់ មនុស្ស ស្រី នឹង មាន ភាព តក់ស្លុត ក្នុងពេល រួមភេទ ។ ការ ថប់ អារម្មណ៍ និង ស្ត្រេ ស ច្រើនតែ ធ្វើអោយ អស្ថេរភាព ដល់ កម្រិត អ័រម៉ូន ក្នុង រាងកាយ ដែល ជាហេតុ នាំ អោយ ឆាប់ ឈាន ដល់ ចំនុចកំពូល ពេក ឬ រួម ភេទ ប៉ា រ៉ា ជ័យ ។ ការភ័យខ្លាច និង ការ កើន សម្ពាធ ក្នុង ចិត្ត មនុស្ស ស្រី ច្រើន តែ រំខាន ដល់ សកម្មភាព ជីវិត ផ្លូវភេទ ពួកគេ ។ មាន កត្តា ជាច្រើន ដូចជា ជំងឺ , ករណី គំរាម គំហែង , ការឈឺចាប់ ដោយ សារ រួមភេទ ឬ ស្ត្រេ សពីកន្លែង ការងារ សុទ្ធតែ ដើរតួ ជា មូលហេតុ ដែល កើតមាន ជា ញឹកញាប់ ចំពោះ បញ្ហា ក្នុង ជីវិត ផ្លូវភេទ ។
វត្តរដូវ មិន ទៀងទាត់ ក៏ អាច បណ្តាល អៅយ មាន បញ្ហា ផ្លូវភេទ លើ មនុស្ស ស្រី បានដែរ ។ តំបន់ ពោះ ខាងក្រោម ច្រើនតែ បន្សល់ ទុក្ខ អារម្មណ៍ មិន ស្រួល ក្រោយពី ការធ្លាក់ ឈាមរដូវ ជា រៀងរាល់ខែ ហើយ រឿង នេះ វា មាន លក្ខណៈ ខុសៗ គ្នា ទៅ តាម ស្ត្រី ម្នាក់ៗ ។ ហើយ ការ រួមភេទ មួយ ទោះ ក្រោយពី មក រដូវ ហើយ ក៏ ដោយ ប្រហែលជា អាច ធ្វើអោយ មនុស្ស ស្រី ឈឺចាប់ បានដែរ ប៉ុន្តែ វា មិនមែន កើតមាន លើ មនុស្ស គ្រប់ គ្នា ទាំងអស់ នោះ ទេ ។
ជា យូរ មក ហើយ បញ្ហា ផ្លូវភេទ របស់ ស្ត្រី អាច ក្លាយទៅជា រឿង ចិត្តសាស្ត្រ ផងដែរ ។ ស្ត្រី ម្នាក់ ត្រូវតែ យល់ ដឹង និង កំណត់ រោគវិនិច្ឆ័យ អោយ បាន ប្រុងប្រយ័ត្ន ជានិច្ច ទៅតាម រោគសញ្ញា នៃ ការឈឺចាប់ , ការ កើត មាន ការឈឺចាប់ និង តំបន់ ណាមួយ ជាក់លាក់ ក្នុង ទ្វារមាស មុន ពេល ឈានដល់ ការសន្និដ្ឋាន ។ ដំបូន្មាន របស់ គ្រូពេទ្យ អាច ជួយ ដោះស្រាយ បញ្ហា នេះ បាន ។ ជំងឺ ដូចជា ជំងឺ បេះដូង , អតុល្យភាព អ័រម៉ូន និង ជំងឺ រ៉ាំរ៉ៃ ផ្សេងៗ ទៀត ដូចជា តម្រងនោម ធ្វើការ មិន បាន ល្អ , ជំងឺសរសៃប្រសាទ , រ៉ាំ ង រដូវ និង ការប្រើ ថ្នាំ ក៏ អាច បណ្តាលអោយមាន បញ្ហា ដល់ ការ រួមភេទ និង មាន ការខូចខាត ដល់ ចំណង់ ផ្លូវភេទ ជាប់ រហូត បាន ដែរ ។
ការចាស់ទៅតាម អាយុអាច ជា កត្តាដ៏សំខាន់មួយផ្សេង ទៀត សម្រាប់ ស្ត្រី ព្រោះ នឹងមានបញ្ហាផ្លូវភេទកើតមានច្រើន ។ ជាញឹកញាប់ គីស អូវ៉ែ , ការ រលាក ទ្វារមាស , ការបង្ក រោគ ផ្សិត ឬ ជំងឺ Endometriosis អាច ជាបញ្ហាដែលបណ្តាល មកពីការរួមភេទ ។ រឿង នេះ គួរតែព្យាបាលជាមួយនឹង ការយកចិត្តទុកដាក់ អោយបានច្រើន ព្រោះ ការបង្ក រោគ របស់វាមានការពិបាក ហើយក៏ មិន ងាយ ធូរស្រាលទៅវិញដែរ ។ សម្រាប់ លទ្ធផលរយៈពេល យូរអង្វែង ការប្រើ ថ្នាំ បាន ត្រឹមត្រូវ គួរតែ ធ្វើ តាម ដើម្បី កុំអោយ មាន បញ្ហាផ្លូវភេទក្នុងជីវិតទៀត ។ ម្យ៉ាងវិញទៀត ការ សូក បញ្ចូល លិង្គ ច្រើនតែ ក្លាយទៅជាការឈឺចាប់ ខ្លាំងក្លា របស់ ស្ត្រីក្នុងរយៈពេលយូរដែរ ៕/PC