ដោយៈ​សុផល​/ភ្នំពេញ​៖ ក្រុមហ៊ុន អេស​ស៊ីជី បានប្រកាស​កាលពី​ចុងខែ​មករា​កន្លងទៅ អំពី​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម​រឹងមាំ​នៅក្នុង​ឆ្នាំសារពើពន្ធ ២០២១ បើទោះបី​ជាមាន​សម្ពាធ​អតិផរណាការឡើង​ថ្លៃ​ថាមពល​និង​វត្ថុធាតុដើមព្រមទាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្ដីដែល​លទ្ធផល​នេះ​ជា​ផ្លែផ្កា​នៃ​ការជំរុញ​ការកែប្រែ​អាជីវកម្ម​ដើម្បី​ឆ្លើយ តប ​ទៅនឹង​និន្នាការ​ធំៗ​ចំនួន ៣ ៖ ដាក់បញ្ចូល ESG ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម​, ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​នាំទៅរក​ការកាត់ បន្ថយ​ថ្លៃ​ផលិត និង​ជំរុញ​ការលូតលាស់​ផ្នែក​ពាណិជ្ជកម្ម​តាម​អន​ឡាញ ដោយ​បង្កើត​នូវ​ដំណោះស្រាយ​ថ្មីៗ​ដើម្បី​បំពេញតម្រូវការ​ផ្នែក​សុខុមាលភាព​និង​លើកកម្ពស់​គុណភាព​ជីវិត ។

​អេស​ស៊ីជី​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ថែទាំ​សង្គម​ដើម្បី​កាត់បន្ថយ​វិសមភាព​និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​សហគម​ន៍​នៅក្នុង​ប្រទេស​ថៃនិង​នៅ​អាស៊ាន។លោក Roongrote Rangsiyopash ប្រធាន​និង​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ អេស​ស៊ីជី បាន​ថ្លែង​ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​អាជីវកម្ម​មិនទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំសារ ពើពន្ធ​២០២១​នេះ កត់ត្រា​ចំណូល​ពី​ការលក់​បាន ៦៧.៤៤៦​ប៊ី​លាន​រៀល (១៦.៥៧៦​លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០២០ដែល​កំណើន ​នេះ​គឺ​ដោយសារ​លទ្ធផល​ប្រសើរឡើង​ពី​អាជីវកម្ម​គ្រប់ផ្នែក ជាពិសេស តម្លៃ​និង​បរិមាណ​លក់​ផលិតផល​គីមី ។ ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០២១ មាន​សរុប ៦.០០២​ប៊ី​លាន​រៀល (១.៤៧៥​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៣៨% បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារតែ​លទ្ធផល​ល្អប្រសើរ​នៃ​អាជីវកម្ម​ផលិតផល​គីមី ។​»

​ចំណូល​របស់ អេស​ស៊ីជី ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែល​មានគុណ​តម្លៃបន្ថែម​ខ្ពស់ (HVA) នៅក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ២៣.១០៣​ប៊ី​លាន​រៀល (៥.៧០៧​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៣៤% នៃ​ចំណូល​សរុប​ពី​ការលក់ ។ ជាងនេះទៀត ការអភិវឌ្ឍ​ផលិតផល​ថ្មី (NPD) មាន​ចំណែក​ស្មើនឹង​១៥% និង​ដំណោះស្រាយ​សេវាកម្ម មាន​ចំណែក​ស្មើនឹង ៥% នៃ​ចំណូល​សរុប​ពី​ការលក់ ។​

​ចំណូល​ពី​ការលក់​មាន​ចំនួន​សរុប ១៧.៣៩៨​ប៊ី​លាន​រៀល (៤.២៧៤​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ដែល​កើនឡើង ៨% បើ​ធៀប​នឹង​ត្រីមាស​មុន ដោយសារតែ​ភាពប្រសើរឡើង​នៃ​លទ្ធផល​ពី​អាជីវកម្ម​គ្រប់ផ្នែក ។ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ដដែល​នេះ មាន​ចំនួន ១.០១៣​ប៊ី​លាន​រៀល (២៤៩​លាន​ដុល្លារ​អាមេរិក​) ។

​ក្រៅពីនេះ ចំណូល​របស់ អេស​ស៊ីជី ពី​ប្រតិបត្តិការ​នៅ​ខាងក្រៅ​ប្រទេស​ថៃ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការលក់​នាំ​ចេញពី​ប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០.៧៤៥​ប៊ី​លាន​រៀល (៧.៥៩៥​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០២១ ឬ​ស្មើនឹង ៤៦% នៃ​ចំណូល​សរុប​ពី​ការលក់ ដែល​កើនឡើង ៤៤% ខ្ពស់ជាង​កាលពី​ឆ្នាំមុន ។​

​អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​)​សម្រាប់​ប្រតិបត្តិការ​របស់ អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២១ សម្រេចបាន​កំណើន ៦២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដែលមាន​ចំនួន ៥.០៥៩ប៊ី​លាន​រៀល (១.២៤២​លាន ​ដុល្លារ​អាមេរិក​) និង​ស្មើនឹង ២៩% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ អេស​ស៊ីជី​។​

​តួលេខ​នេះ​រួមបញ្ចូល​គ្នា​ទាំង​ការលក់​ពី​ប្រតិបត្តិការ​ក្នុងស្រុក​នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ​ផង និង​ការនាំ​ចូល​ពី​ប្រតិបត្តិការ​នៅ​ប្រទេស​ថៃ​ផង ។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី មាន​ចំនួន ១០៥.០១២​ប៊ី​លាន​រៀល (២៥.៧៩៥​លាន​ដុល្លារ​អាមេរិក​) ខណៈដែល​ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន ៤៧.៥៧២​ប៊ី​លាន​រៀល (១១.៦៩៧​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៤៥% នៃ​ទ្រព្យ​បូកសរុប​រួមទាំង​អស់​របស់ អេស​ស៊ីជី ។​

​ដោយ​ផ្អែក​តាម​របាយការណ៍​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២១ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅ​កម្ពុជា មាន ១.៨៣៨​ប៊ី​លាន​រៀល (៤៥២​លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ១២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។ ក្រុមហ៊ុន​បាន​កត់ត្រា​ចំណូល​ពី​ការលក់​សម្រាប់​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ មាន​ចំនួន ៤០៤​ប៊ី​លាន​រៀល (៩៩​លាន​ដុល្លារ​អាមេរិក​) កើនឡើង ១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។​

​សម្រាប់​ឆ្នាំ​២០២១ អេស​ស៊ីជី ប្រចាំ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ១.៧២១​ប៊ី​លាន​រៀល (៤២៣​លាន​ដុល្លារ​អាមេរិក​) ។ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ តម្រូវការ​ស៊ីម៉ងត៍​មាន​ចំនួន ២,០៦​លាន​តោន ដែល​ថយចុះ ១៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ខណៈដែល​វិស័យ​សំណង់​មាន​សភា​ពនៅ​ទ្រឹង​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។

​ទោះបី​យ៉ាងនេះ​ក្ដី អេស​ស៊ីជី ប្រចាំ​កម្ពុជា នៅតែ​បន្ត​គាំទ្រ​ដល់​កិច្ចការ​សង្គម​ដដែល តាមរយៈ​ការបន្ត​ផ្ដល់នូវ​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន អស់​រយៈពេល ៨​ឆ្នាំ​ជាប់ៗ​គ្នា ។ នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ ១២​រូប និង​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ​ចំនួន ១០០​រូប ។ ជាងនេះទៀត ក្រុមហ៊ុន​បានផ្ដល់​ឧបករណ៍​ធែ​ប្លិ​ត (tablet) ចំនួន ១០០​គ្រឿង​ដល់​សិស្ស​វិទ្យាល័យ​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​តាម​អន​ឡាញ​របស់​ពួកគេ​ក្នុង អំឡុង ពេល​វិបត្តិ​កូ​វីដ​-១៩​នេះ ។ ទន្ទឹមនឹង​នេះដែរ អេស​ស៊ីជី ប្រចាំ​កម្ពុជា ក៏បាន​បរិច្ចាគ​ស៊ីម៉ងត៍​និង​សម្ភារៈ​សាងសង់​ដល់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ ចំនួន ២ ដើម្បី​កែ លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គាំទ្រ​ដល់​ការអប់រំ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ផងដែរ ។

​លោក Roongrote បាន​មានប្រសាសន៍ថា ៖ «​ក្នុងអំឡុង​ពេញ​មួយឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​នានា​នៅ​ទូទាំង​ពិភពលោក​បានទទួលរ​ង​ផលប៉ះពាល់​ពី​តម្លៃ​ថាមពល​និង​វត្ថុធាតុដើម​ឡើងថ្លៃ អតិផរណា និង​វិបត្តិ​កូ​វីដ​-១៩ ប៉ុន្តែ ក្រុមហ៊ុន អេស​ស៊ីជី បាន​ព​ន្លឿ​ន​ជា​ហូរហែ​នូវ​ការកែប្រែ​អាជីវកម្ម​របស់ខ្លួន ។ ជា​លទ្ធផល ក្រុមហ៊ុន​រក្សាបាន​នូវ​កំណើន​គួរ​ជាទី​ពេញចិត្ត​ក្នុងអំឡុង​ឆ្នាំ​កន្លងទៅដោយ​តម្រង់ទិស​អាជីវកម្ម​ទាំងឡាយ​របស់ខ្លួន​ទៅតាម​និ​ន្ន​នា​ការ​ធំៗ​ចំនួន ៣៖ដាក់បញ្ចូល​ធាតុ ESG ទៅក្នុង​ប្រតិបត្តិកា រ​អាជីវកម្ម​, ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ឆ្លើយតប​សេចក្ដីត្រូវការ​របស់​អតិថិជន​, និង​អភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​ដើរទា​ន់​និន្នាការ​ផ្នែក​សុខុមា លភាព​និង​លើកកម្ពស់​គុណភាព​ជីវិត ។

​ការដាក់បញ្ចូល​ធាតុ ESG (​បរិស្ថាន​, សង្គម និង​អភិបាលកិច្ច​) ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ។ អេស​ស៊ីជី បានអនុម័ត​គោលការណ៍ ESG 4 Plus ដែល​រួមបញ្ចូល​អភិក្រម​ចំនួន ៤ ៖ កំណត់​គោលដៅ Net-Zero, ផ្ដោតលើ​សេដ្ឋកិច្ច​បៃតង​, កាត់បន្ថយ​វិសមភាព និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាពយុត្តិធម៌​និង​តម្លាភាព ជា​ក្រប ខ័ណ្ឌ​អភិវឌ្ឍន៍​ស្តង់ដារ​មួយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ជា​សាកល​របស់ខ្លួន ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) របស់​អង្គការ សហប្រជា ជាតិ និង​សេដ្ឋកិច្ច BCG របស់​រដ្ឋាភិបាល ។ ក្រុមហ៊ុន អេស​ស៊ីជី បាន​ប្ដេជ្ញា​ដាក់ទុន​វិនិយោគ​បឋម​ចំនួន ៧០​ប៊ី​លាន​បាត រហូតដល់​ឆ្នាំ​២០៣០ ដើម្បី​កែលម្អ​ដំណើរការ​ផលិតកម្ម​និង​អភិវឌ្ឍ​អាជីវកម្ម​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ទាប ដើម្បី​សម្រេច​នូវ​គោលដៅ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​សូន្យ នៅក្នុង​ឆ្នាំ​២០៥០ ។ នៅ​ឆ្នាំ​២០២១ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​កាត់បន្ថយ​បាន ១,៣​លាន​តោន​នៃ​កាបូនឌីអុកស៊ីត (​ដែល​ថយចុះ ៤,១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២០) និង​បង្កើន​អត្រា​នៃ​ការលក់​ផលិតផល​ជម្រើស​បៃតង អេស​ស៊ីជី ពី ៣៣% នៅ​ឆ្នាំ​២០២០ ទៅដល់ ៤១% នៅ​ឆ្នាំ​២០២១ ។​

​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ថ្មីៗ​របស់​អតិថិជន និង​បន្ថែម​គុណ​តម្លៃ ដើម្បី​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា ខណៈ​បង្កើន​លទ្ធផល ។ ឧទាហរណ៍​រួមមាន បច្ចេកវិទ្យា​ឌីជីថល​ភ្លោះ (Digital Twin technology) ជា​ភ្នាក់ងារ​អន​ឡាញ​ដែល​ជួយ​នៅក្នុង​ការវាយតម្លៃ​និង​ការកែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គំរូ​ផលិតកម្ម​; ដំណោះស្រាយ​បៃតង CPAC ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បង្កើន​ប្រសិទ្ធ​ផល​សំណង់​; ការបង្កើត​កម្មវិធី​ឌីជីថល​ដើម្បី​គ្រប់គ្រង​បណ្ដាញ​ចែក ចាយ​ដ៏​ធំ​បំផុត ក្នុងនោះ​រួមបញ្ចូល​ទាំង​កម្មវិធី​«Prompt Plus» ដែលជា​កម្មវិធី​ពាណិជ្ជកម្ម​តាម​អន​ឡាញ​សម្រាប់​សម្ភារៈ​សាងសង់ សម្រាប់​ហាង​លក់រាយ​ជាង ៩០០០​កន្លែង នៅ​ទូទាំងប្រទេស និង​កម្មវិធី “Rak Mao” ជា​កម្មវិធី​លទ្ធកម្ម​សម្ភារៈ​សាងសង់​តាម​អន​ឡាញ​សម្រាប់​អតិថិជន​ជាង ៥​ម៉ឺន​នាក់ ក្នុងនោះ​រួមទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នកម៉ៅការ​ខ្នាតតូច​និង​មធ្យម នៅ​ទូទាំងប្រទេស​ថៃ ។

​យុទ្ធសាស្ត្រ​នានា ក៏​រួមបញ្ចូល​ផងដែរ​នូវ​ការអភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ដើម្បី​ដើរ​ឱ្យទាន់​និន្នាការ​សុខុមាលភាព​និង​លើកកម្ពស់​គុណភាព​ជីវិត ដូចជា នវានុវត្តន៍​ផ្លា​ស្ទិ​ក​កម្រិត​វេជ្ជសាស្ត្រ Isolation Capsule for Air Transportation; ថង់​បោកគក់​ដែល​អាច​រលាយ​បាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចម្លង​មេរោគ​នៅលើ​សម្លៀកបំពាក់​របស់​អ្នកជំងឺ​; ដំណោះស្រាយ​អគារ​ឆ្លាត ជា​ដំណោះស្រាយ​គ្រប់គ្រង​ប្រព័ន្ធ​អគារ​ប្រកបដោយ​នវានុវត្តន៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា IoT ដើម្បី​កែលម្អ​គុណ ភាព​ខ្យល់​និង​សន្សំសំចៃ​ថាមពល​; ដំណោះស្រាយ​ជញ្ជាំង​ឆ្អា​ត​អស្ចារ្យ (Ultra Clean Wall Solution) នវានុវត្តន៍​បន្ទះក្ដារ​ឆ្លាត​វៃ​ដែល​រក្សា​បន្ទប់​ឱ្យ​ស្អាត​និង​គ្មាន​មេរោគ​; ម៉ាស៊ីន​ប​ន្សុ​ត​ខ្យល់ SCG Bi-Ionization Air Purifier ដែល​កម្ចាត់​មេរោគ​និង​បាក់តេរី​នៅក្នុង​ផ្ទះ​និង​អគារ​; ដំណោះស្រាយ​ដំបូល​សូ​ឡា អេស​ស៊ីជី ដែល​អាច​ផលិត​ថាម ពល​អគ្គិសនី​ពី​ដំបូលផ្ទះ និង​ដំបូល​រោង​ដាក់​រថយន្ត ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​អគ្គិសនី និង​ប្រើប្រាស់​អគ្គិសនី​សម្រាប់​រថយន្ត​ដើរ​ដោយ​អគ្គិសនី ។

​ក្រុមហ៊ុន​អាជីវកម្ម​ទាំងឡាយ​គួរតែ​ត្រៀមលក្ខណៈ​ចំពោះ​ការឡើង​ថ្លៃ​ថាមពល​និង​វត្ថុធាតុដើម​ដែល​បណ្ដាលមកពី​អតិផរណា ។ នៅពេលដែល​អំណាច​ទិញ​ចាប់ផ្ដើម​រើប​ឡើងវិញ កម្លាំង​ទីផ្សារ​នឹង​រុញច្រាន​ថ្លៃទំនិញ​និង​សេវាកម្ម​ឡើងវិញ ។ ដូច្នេះ យុទ្ធសាស្ត្រ​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​នីមួយៗ​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ឱ្យ​បានជា​អតិបរមា ត្រូវមាន​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ទប់ទល់​នឹង​អត្រា​ការប្រាក់​ដែល​កើនឡើង​, បង្កើត​នូវ​នវានុវត្តន៍​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អតិថិជន​ដែល​ផ្លាស់ប្ដូរ​ឥតឈប់ឈរ បន្ថែម​ពីលើ​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល ។ អេស​ស៊ីជី បាន​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដើម្បី​ដោះស្រាយ​អតិផរណា និង​កសាង​កំណើន​រយៈពេល​វែង​នៅក្នុង​អាជីវកម្ម​នីមួយៗ​របស់ខ្លួន ឱ្យស្រប​ទៅតាម​និន្នាការ​ធំៗ​ទាំង​៣​ខាងលើ​» ។​

​បន្ថែម​លើ​នេះ អេស​ស៊ីជី ក៏​បន្ត​ប្ដេជ្ញាចិត្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម ដោយ​អនុវត្ត​នូវ​គោលការណ៍ ESG ដើម្បី​កាត់បន្ថយ​វិសមភាព ។ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​កូ​វីដ​-១៩ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​តាម​តម្រូវការ ដែលមាន​អ្នកចូលរួម​ជាង៣០០០​នាក់និង​បន្តធ្វើ​រហូតដល់​សម្រេច​បាន ​អ្នកចូលរួម​ដល់​ទៅ ២​ម៉ឺន​នាក់ នៅត្រឹម​ឆ្នាំ​២០២៥ ។ ឧទាហរណ៍​មួយចំនួន រួមមាន ការលើកកម្ពស់​ជំនាញ​របស់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តាមរយៈ​សាលា​អភិវឌ្ឍ ន៍​ជំនាញ អេស​ស៊ីជី​, ផ្ដល់ឱកាស​ការងារ​ជួសជុល​តាមរយៈ​ការអនុវត្ត Q-Chang, អភិវឌ្ឍ​អាជីព​នានា​នៅក្នុង​វិស័យ​កែច្នៃ​ផលិតផល និង​ពាណិជ្ជកម្ម​តាម​អន​ឡាញ និង​មិន មែន​អន​ឡាញ តាមរយៈ​គម្រោង​ថាមពល​សហគមន៍ និង​អភិវឌ្ឍ​បុគ្គលិក​គិលានុប្បដ្ឋាយិកា​ជំនួយ​, ជំនួយការ​ទណ្ឌ​ពេទ្យ និង​បុគ្គលិក​ថែទាំ​មនុស្ស​ចាស់ តាមរយៈ​គម្រោង​រៀន​ដើម្បី​រកលុយ​របស់​មូល​និ​ធិ អេស​ស៊ីជី​» ។​

​លើសពីនេះទៅទៀត អេស​ស៊ីជី ផ្ដល់​អាហារូបករណ៍​អប់រំ​ដល់​សិស្ស​និស្សិត​ដែល​ត្រូវការ​ជំនួយ នៅ​ទូទាំង​តំបន់​អាស៊ាន ដើម្បី​ជួយ​ពួកគេ​បន្ត​ការរៀនសូត្រ​ចាប់យក​អាជីព​នានា ដូចជា វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា វិស្វករ និង​គ្រូបង្រៀន ។ អេស​ស៊ីជី ក៏​អប់រំ​សហគមន៍​អំពី​ការគ្រប់គ្រង​ទឹក​ផងដែរ ដើម្បី​ធានា​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​និង​ការស្រោចស្រព ដែល​នឹង​បង្កើន​ផលិតភាព​ក្នុងការ​រក្សាបាន​ចំណូល​ដែលមាន​ស្ថិរភាព ។ ក្រៅពីនេះ អេស​ស៊ីជី ក៏បានផ្ដល់​នវានុវត្តន៍​សម្រាប់​បម្រើ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៤៧០​លាន​បាត ដល់​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ផងដែរ ៕Ph