ដោយៈអូរស្មាច់/ឧត្តរមានជ័យៈ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថាយោងតាមការវាយតម្លៃមួយផ្នែកនៃផលដំណាំដំឡូងមីប្រជាកសិករដែលកំពុងអនុវត្តក្នុងការដាំដុះលើផ្ទៃដីប្រមាណជាងប្រាំពីរម៉ឺនហិកតានៅក្រុង ស្រុកចំនួនប្រាំនៃខេត្តឧត្តរមានជ័យបានផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករនៅតាម មូលដ្ឋានប្រមាណ១០០លានដុល្លាអាម៉េរិក ពីការលក់ផលកសិកម្ម ដែលប្រមូលបានក្នុងមួយរដូវកាលពីឆ្នាំទៅមិញ។
លោកបន្តថា តម្លៃផលិតផលដំណាំដំឡូងមីក្នុងខែធ្នូឆ្នាំ២០២១ និងខែកុម្ភៈឆ្នាំ២០២២ គឺខុសគ្នាបន្តិចបន្តួចទេ។ បច្ចុប្បន្នតម្លៃដំឡូងមីសើមមួតគីឡូក្រាមពីៅ២៧០ទៅ២៩០រៀលនិងដំឡូងមីស្ងួតគិតជាមធ្យមតម្លៃ៧៤០រៀល។ការខុសតម្លៃគ្នាតិចតួចនេះគឺពាក់ព័ន្ធទីតាំងដេប៉ូប្រមូលទិញជិតឬឆ្ងាយពីព្រំដែនសម្រាប់មធ្យោបាយដឹកជញ្ជូននាំចេញ(ថៃ វៀតណាម)។
លោកប្រធានមន្ទីរបន្តទៀតថា ទិន្នផលដំឡូងមីនាំចេញក្នុងឆ្នាំ២០២២នេះ រំពឹងថា នឹងកើនចំនួនជាងឆ្នាំមុន ក្នុងពេលដែលកសិករបានងាកមកដាំដើមពូជKU៥០ ដែលជាប្រភេទដើមពូជដាំទទូលទិន្ធផលខ្ពស់ ធន់ជំងឺផ្សេងៗ ស្ទើរគ្រប់តំបន់ហើយ។បើគិតត្រឹមចុងខែមករា ដើមឆ្នាំ២០២២ ផលដំឡូងមីសើមនិងស្ងួតជាងចំនួន១០ម៉ឺនតោន។ កាលពីឆ្នាំ២០២១ នៃការនាំចេញមានចំនួន២៥៧.០១៤តោន៕សរន-PC