លោក ដា​តុ ស្រ៊ី អ៊ី​ស្មា​អែល សា​ប្រ៊ី ប៊ី​ន យ៉ា​កុប នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នឹង​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ​២០២២​។ នេះ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ល្ងាច​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​។ ទស្សនកិច្ច​នេះ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​
​ព្រះរាជាណាចក្រ​កម្ពុជា ។​