ដោយ:សុវណ្ណ/រតនគិរី:រថយន្តដឹកអង្ករមួយគ្រឿងបានបើកបុកសិស្សសាលាម្នាក់ពេលជិះម៉ូតូចេញពីរៀន បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៨A។
ជនរងគ្រោះមានឈ្មោះ លាវ សាយពិសិទ្ធ អាយុ១៥ឆ្នាំ ភេទប្រុស មានទីកន្លែងកំណើតនៅភូមិមួយ ឃុំឡាម៉ិញ ស្រុកបរកែវ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3641ដែលអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែកម៉ូតូយុវជនរងគ្រោះ ម៉ាកវ៉េវ ឆ្លាម៕