ដោយបាយ័ន/សៀមរាបៈរថយន្ត១គ្រឿងបានបើកបរបណ្តាលឱ្យបាក់ស្ពានឆ្លងស្ទឹងជីក្រែង មុខវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៏នេះកើតវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ ក្នុងហេតុការណ៏នេះដែរពុំបណ្តាលឱ្យអ្នកបើកបររងគ្រោះដល់ជីវិតឡើយ ។
រថយន្តបង្ករផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខសៀមរាប ៣A ២៣៣៣ ដោយពុំមានឃើញដឹកអ្វើឡើយ។
ប្រជាពលរដ្ឋបាននិយាយថា ស្ពាននោះគឺមានសសរធ្វើអំពីឈើ និងកម្រាលស្ពានធ្វើអំពីបេតុង ហើយស្ពាននេះបានបន្សល់ទុកជាច្រើនឆ្នាំមកហើយ ក្នុងការសម្រួលចរាចេណ៏ទៅមករបស់បងប្អូន ។ ប៉ុន្តែដោយសារថ្ងៃនេះរយន្តធន់ធំបើកបរឆ្លងកាត់បណ្តាលឱ្យបាក់ចំពាក់កណ្តាលតែម្តង៕.mara