ដោយ : ប.ជ័យ / បន្ទាយមានជ័យ:កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យជាតិថៃចំនួន០២នាក់ ។ ហើយរឹបអូសរួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន។
លោកបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋរាយការណ៍ករណីជួញដូរ នឹងប្រើប្រាស់ថ្នាំញៀន នៅបន្ទប់ជួលមួយកន្លែងខាងលើនិងមានបទបញ្ជារលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកដឹកនាំ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការស្រាជ្រាវ ចុះជាក់ស្តែងដល់ទីតាំង ។
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា ជនជាតិថៃចំនួន២នាក់/ស្រី០១នាក់៖ ១/-ឈ្មោះ សុវណ្ណារ៉ាត់ សាំលី ( Suwannarat Sumlle) ភេទស្រី អាយុ៣២ឆ្នាំ(ជនជាតិ ថៃ), ២/-ឈ្មោះ ឆៃយ៉ាផន ភុនធុម(Chaiyaporn Porntum ភេទប្រុស អាយុ៤១ឆ្នាំ(ជនជាតិថៃ) ។
លោកស្នងការរងធិន ស៊ិនដេតបានបន្តថា៖ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងដកហូតបានវត្ថុតាងមាន៖១/-ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន៥,២/-ថ្នាំគ្រាប់ ពណ៌ក្រហមចំនួន ១៥ថង់ពណ៌ខៀវ សរុបចំនួន២៩២០ គ្រាប់,៣/-ម្សៅក្រាមសថ្លា ចំនួន១០៣ថង់ ,៤/- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ៥/- កូនជញ្ជីងចំនួន១,ទូរស័ព្ទដៃចំនួន០២គ្រឿង,ដែកកេះមួយចំនួន។
កម្លាំងនគរបាលជំនាញកំពុងសាកសួរចម្លើយជនសង្ស័យទាំង០២នាក់ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តនាថ្ងៃទី២៥ខែកុម្ភ: ដើម្បីចាត់ការតាមនិតិវិធី ៕.mara