ភ្លៀង​និង​ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទាំង​ប៉ាណូធំៗមួយចំនួន​នៅ​ភ្នំពេញ​

1505
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ធំៗ​មួយចំនួន​បាន​បាក់​ធ្លា​ក់នៅ​ជិត​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ តែបើ​ត្រូវ​មុខ​វិញ​ច្បាស់​ជា​មិន​រស់​នោះទេ​។ បើតាម​រូបភាព គឺ​ផ្ទាំង​ប៉ាណូ​បាន​សង្កត់​លើ​ម៉ូតូ​មួយគ្រឿង​។​

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទាំង​ប៉ាណូធំៗមួយចំនួន​នៅ​ភ្នំពេញ​

ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៩ ខែមិថុនា នេះ ដោយសារ​ភ្លៀង លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់ ដែល​បក់បោក​ខ្លាំង​។ ចំណែក​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ធំ​មួយទៀត​បាន​បាក់​ធ្លា​ក់នៅ​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។ រីឯ​ដើមឈើ​បាន​បាក់​រលំ​នៅមុខ​វិទ្យាល័យ​បាក់​ទូក បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​។​
​ឃើញ​ទិដ្ឋភាព​ទាំងនេះ មហាជន​បាន​ទាញអារម្មណ៍​ដល់​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ដែល​ដំឡើង​ផ្ទាំង​ប៉ាណូ​តូចក្តី ធំក្តី អំណឹះតទៅ​ក៏​គួរ​គិតគូរ​ផង​ដល់​គុណភាព សុវត្ថិភាព​នៃ​ផ្ទាំង​ធំ​តូច​ដែល​ដំឡើង​នៅ​ទីសាធារណៈ​៕​ម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ