ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ងា​

​កិរិយាសព្ទ​

​លើកដៃ​ឡើង​ជន្ល ឬ លើកដៃ​វាសវង់​លំនាំ​គុន​
​ងាដៃ​, ងាដៃជន្ល ។​

​ដីប្លី​

នាមសព្ទ​

​ឈ្មោះ​វល្លិ​ឡើងជន្លង់​មួយ​ប្រភេទ ( ពួក​ម្រេច ) ផ្លែ​មូល​ទ្រវែង មាន​រសជាតិ​ហឹរ សម្រាប់​ប្រើ​ជា​ថ្នាំ​ក្ដៅ ឬ​ជា​គ្រឿងសម្ល​, ច្រើន​ដាំ​ឲ្យ​វារ​តោង​ឡើង​ឈើ​ស្រស់ ។​

​ត្រោក​

នាមសព្ទ​

​ពំនូក​តូច​ទាប​ដែល​ជន្លេនត្រោក​ពូន​នៅ​ទំនាប ។ ឈ្មោះ​ជន្លេន​ដែល​ពូនដី​ឲ្យ​កើតជា​ត្រោក​
​ជន្លេនត្រោក ។​
​ឈ្មោះ​ខ្វែ​កមួយ​ប្រភេទ ច្រើន​នៅ​អាស្រ័យ​ក្បែរ​ត្រោក​តាម​ទំនាប​
​ខ្វែកត្រោក ។​
​ព​. ​ប្រ​. ពាន​ត្រោក ឬ ពានត្រោកពានត្រាំង , ​ពានត្រោកពានព្រៃ កិ​. ​វិ​. និយាយស្ដី​ឬ​ធ្វើ​អ្វីៗ ដោយ​បំពាន ខុសច្បាប់ ខុសផ្លូវ ។​

​ទ្រើង​

​នាមសព្ទ​

​រាន​, សម្រាស់​, ជន្លង់​តូច សម្រាប់​ឲ្យ​ដំណាំ​វល្លិ​វារ​, ព័ទ្ធ​ឡើង​
​ទ្រើងត្រឡាច​, ទ្រើងឃ្លោក​, ទ្រើងសណ្ដែក ។​
​ឈ្មោះ​ត្រសក់​ឬ​សណ្ដែក​ដែល​ឡើងទ្រើង​
​ត្រសក់ទ្រើង​, សណ្ដែកទ្រើង ។​

បាយបៀង​

​កិរិយាសព្ទ​

​ពោល​ពាក្យ​បញ្ឆិតបញ្ឆៀង​ឬ​ដៀមដាម​, ជន្លជន្លេញ​ឲ្យ​អ្នក​ម្ខាង​ដឹង ឲ្យ​អន់ចិត្ត​
​និយាយ​បាយបៀង​បញ្ឈឺចិត្ត ។​