រថយន្ត​ដឹកទំនិញ ក្រុមហ៊ុន​ហាក់​ម៉ៅ បែក​កង់​មុខ​ខាងស្តាំ​ក្រឡាប់​ផ្ងារជើង​

1227
ចែករម្លែក

​កណ្តាល​៖ រថយន្ត​យី​ឌុប​ភ្លៅ​៥ ដឹកទំនិញ​របស់​ក្រុមហ៊ុន ហាក់​ម៉ៅ បាន​បែក​កង់​មុខ​ខាងស្តាំ​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវជាតិ សង្កត់​បាក់​រោង​លក់​ពោត ប៉ុន្តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥ ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ​។​

​នគរបាល​ចរាចរ​ស្រុក​ពញាឮ​បានឱ្យដឹងថា រថយន្ត​ដែល​ក្រឡាប់​ខាងលើ គឺជា​រថយន្ត​ធន់​ធំ​ដឹកទំនិញ ប្រភេទ​យី​ឌុប​ភ្លៅ​៥ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2309 ជា​របស់​ក្រុមហ៊ុន ហាក់ ម៉ៅ ។​

​សមត្ថកិច្ច​បន្ថែមថា មុនពេល​កើតហេតុ រថយន្ត​ខាងលើ បាន​ដឹកទំនិញ​ចាប់ហួយ មកពី​ប្រទេស​វៀតណាម បើកបរ​ក្នុង​ទិស​ពី​ជើង​មក​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​បែក​កង់​បណ្ដាលឱ្យ​រេ​ចង្កូត​ទៅបុក​បង្គោល សញ្ញា​ចរាចរ​បាក់​អស់​៦​ដើម និង​បាន​ជ្រុល​ទៅបុក​រោង​លក់​ពោត​ស្ងោរ​បាក់​ទៀត ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់​ផ្ងារជើង​តែម្ដង​។ ប៉ុន្តែ​ចាត់ទុកថា​ជា​សំណាងល្អ​មិនមាន​មនុស​គ្រោះថ្នាក់​ទេ​។​

​ករណីនេះ​ម្ចាស់​រថយន្ត បាន​ដោះស្រាយ​សំណង និង​ស្ទូច​រថយន្ត​ដោយ​ខ្លួនឯង​៕ ដោយ៖ សុផាន់

ទីតាំងផ្សាយពាណិជ្ជកម្ម