ខ្យល់​កន្ត្រាក់​ធ្លាក់​ប៉ាន់​ណូ​ផ្សាយពាណិជ្ជកម្ម​សង្កត់​លើ​រថយន្ដ តែ​មនុស្ស​រួច​ពី​គ្រោះថ្នាក់​ធំ​

1078
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាក់​ធ្លាក់​ប៉ាន់​ណូ​ផ្សាយពាណិជ្ជកម្ម​មួយ​សង្កត់​លើ​រថយន្ដ​ស្ដ្រី​ម្នាក់​ដែល​កំពុងបើក​ដឹក​កូន​ទៅ​សាលារៀន​កាលពី​រសៀល​ថ្ងៃទី​៩​ខែមិថុនា​នៅ​ចំណុច​ចម្រុះ​ជ្រូក​ស្ទឹងមានជ័យ​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​។​អាច​ចាត់ទុកថា​ជា​សំណាង​ធំ​ដោយ​អ្នក​នៅក្នុង​រថយន្ត​រួច​ផុតពី​គ្រោះថ្នាក់​។​នេះ​បើ​មើល​តាម​រូបភាព​។​

រថយន្តដែលជួបនឹងហេតុការណ៍អាក្រក់

​ស្ដ្រី​ជា​ម្ចាស់​រថយន្ដ​ឈ្មោះ សែត មុំ អាយុ​៣៧ មុខរបរ អ៊ុតសក់ ស្នាក់នៅ​ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​
​បើតាម​សម្ដី​ម្ចាស់​រថយន្ដ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ដ​របស់គាត់​ពណ៌​ស្ករ​ដែល​ពាក់​ស្លាក​​លេខ​ភ្នំពេញ​2AY-3592​ចេញពីផ្ទះ​ក្នង​គោលបំណង​ដឹក​កូន​ទៅ​សាលារៀន​។​ខណៈដែល​កំពុងធ្វើដំណើ​រ​ក៏មាន​ភ្លៀង លាយ​ជាមួយ​ខ្យល់​កន្ដ្រាក់​។​លុះ​មកដល់​ចំណុច​ផ្លូវ​២១៧​ក៏មាន​ប៉ាន់​ណូ​ផ្សាយពាណិជ្ជកម្ម​បាក់​ធ្លាក់​សង្កត់​ទៅលើ​រថយន្ដ​របស់គាត់​បណ្ដាល​ឲ្យ​រង​ការខូចខាត​។ ចំណែក​រូបគាត់​និង​កូន​មិនបាន​រងរបួស​អ្វី​ទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ជួយ​សម្រួល​ចរាចរ ណ៍​បញ្ចៀស​ការកកស្ទះ រួច​ក៏បាន​ទាក់ទង​ខាង​ក្រុមហ៊ុន​ដើម្បី​មក​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ដ ។​

​សូមជម្រាបថា​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ខាងលើ​បាននាំគ្នា​រិះគន់​ទៅលើ​ក្រុម​ហ៊ុន​​ដែល​ដំឡើង​ប៉ាណូ​ផ្សាយ​ពា​ជ្ជ​ណិ​ជ្ជ​កម្ម​ថា​ខ្វះ​បច្ចេកទេស​និង​មិន​យកចិត្តទុកដាក់​ពី​សុវត្ថិ​អ្នកដទៃ​។​មន្ដ្រី​ពាក់ព័ន្ធ​គួរតែ​ចុះទៅ​ត្រួតពិនិត្យ​រាល់​ប៉ាណូ​ផ្សាយ​ពិ​ណិ​ជ្ជ​កម្ម​តាម​ដងផ្លូវ​សាធារណៈ​អំពី​គុណភាព សុ​វ​ត្ដិ​ភាព​៕​មន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ