​ប្រែ​សម្រួលៈ​បំណ​(VnExpress)៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃ​ចន្ទ​បានប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៩៤.៣៧៦​នាក់​ទៀត​នៅ​៦១​ខេត្ត​ក្រុង​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​នេះ​មក​ពី​ខេត្ត​ក្វាង​និ​ញ​( Quang Ninh)​បាន​រាយការណ៍​អ្នក​ឆ្លង​ចំនួន​២៨.០៩៥​នាក់​មក​ពី​ការឆ្លង​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយ​រុញ​ចំនួន​ឆ្លង​សរុប​ឡើងដល់ ៣.៣៣៦.១១៨​នាក់​។​

​ទី​តាំងបី​មាន​ការឆ្លង​ថ្មី​ច្រើន​ជាង​គេ គឺ​ក្រុង​ហាណូយ ១២.៨៥០​នាក់ ខេត្ត​ក្វាង​និ​ញ​៩.១០៥​នាក់ និង​ខេត្ត​ង៉េ​អាន​(Nghe An)៣.៩៥៨​នាក់​។​

​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​វៀតណាម​បាន​កើន​ដល់​៤០.២៥៥​នាក់ បន្ទាប់​ពី​១០៨​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​វៀតណាម​៩៦​លាន​នាក់ ជាង​៧៥,៨​នាក់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ពី​រដូស និង​ជាង​៣៨,៦​លាន​នាក់​បាន​ចាក់​ដូ​សទីបី​៕

​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ហូជីមិញ​