​សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ក្រុង​ស្ទឹងត្រែង​

1070
ចែករម្លែក

(​ស្ទឹងត្រែង​)៖​រថយន្ត​ដឹកឈើ​មួយគ្រឿង​របស់​មេ​ឈ្មួញ​ម្នាក់​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចុះបង្ក្រាប​នៅ​ចំណុច​មុខ​វត្ត​គីឡូ​លេខ​៨​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​។​

មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹងថា​រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ​នោះបាន​ដឹកឈើ​ប្រភេទ​ធ្នង់​ចេញពី​ស្រុក​សៀម​ប៉ាង​សំដៅ​មក​ទី​រួម​ខេត្ត​។​បន្ទាប់ពី​រថយន្ត​ដឹកឈើ​ធ្នង់​មកដល់​សង្កាត់​សាមគ្គី​ក៏ត្រូវ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់​តែម្តង​។​ខណៈនោះ​មន្ត្រី​ជំនាញ​មិនបាន​ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ដឹកជញ្ជូន​នេះ​ទេ​។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បន្តថា​នៅលើ​ឈើ​ប្រណីត​ដែល​បាន​ដកហូត​គេ​ឃើញ​មាន​សញ្ញា​សម្គាល់​ដាក់​ជា​លេខ​888​ដើម្បី​បញ្ជាក់​អំពី​ម្ចាស់​ឈើ​តែ​មិនមាន​អ្នក​ដឹងថា​ម្ចាស់​ឈើ​ជា​នរណា​នោះទេ​។​មកដល់​ព្រឹក​ថ្ងៃទី​២១​កក្កដា​មន្ត្រី​ជំនាញ​មិនទាន់​បានធ្វើ​ការងារ​វាស់​ម៉ែត្រគូប​នៅឡើយ​។​ទាំង​ឈើ​ទាំង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕S/ ដោយ​៖​សុខុម​

​សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ក្រុង​ស្ទឹងត្រែង​

ទីតាំងផ្សាយពាណិជ្ជកម្ម