ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បំពង់ករឿង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​តូចៗ​ស្រដៀង​នឹង​ផ្លែ​ជន្លូស បរិភោគបាន ។​

ប្រចៀច​

​នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​តូច​ជើងវែង ចំពុះ​វែង សម្បុរ​ស្រដៀង​នឹង​ទទា ច្រើន​រកស៊ី​តាម​ដី​ត្រោក​ឬ​អាចម៍បំណះ ចូលចិត្ត​បរិភោគ​ជន្លេន​ជា​អាហារ ។​

​ពពក​

​នាមសព្ទ​

​សំណុំ​ផ្សែង​ទឹក​ក្រាស់​ឬ​ស្ដើង ដែល​អណ្តែត​ឰដ៏​អាកាស ។​
​កប់​ពពក​ជ្រក​អាចម៍​ជន្លេន ព​. ប្រ​. និយាយ​ពី​មនុស្ស​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហាក់ដូចជា​ឋិត​នៅ​នា​ផ្ទៃ​អាកាស ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ចុះ​ដុនដាប​ក្រីក្រ​ឬក៏​ជាប់គុក​ច្រវាក់​ព្រោះ​ការ​ភ្លាត់ស្នៀត​ឬ​ព្រោះ​អំពើ​ទុច្ចរិត​ណាមួយ ។​

​ព្យូហ៍​

(​ព្យូ​)

​នាមសព្ទ​

( សំ​. វ្យូ​ហ “​ការ​ត្រិះរិះ​, រំពឹង​, គ្នេរគ្នាន់​” ) ឧបាយបញ្ឆោត​, ការ​បញ្ឆោត​ដោយ​ឧបាយកល​ឲ្យ​លង់គំនិត​
​ឈ្នះ​ដោយ​ព្យូហ៍ ។​

​កិរិយាសព្ទ​

​បញ្ឆោត​ដោយ​ឧបាយកល​, បញ្ឆោត​ដោយ​ជន្ល​ឲ្យ​លង់គំនិត​
​ព្យូហ៍សឹក​, និយាយ​ព្យូហ៍ ។​
​ប្រើ​ជា គុ​. ក៏មាន : ពាក្យ​ព្យូហ៍​, គំនិត​ព្យូហ៍ ។​

​ភុជង្គលីលា​

(​ភុ​ជង់​–)

នាមសព្ទ​

​ឈ្មោះ​កាព្យ​មួយ​ប្រភេទ​ក្នុង​មួយ​ឃ្លា​មាន​សង្កាត់​បី​, ត្រង់​សង្កា​ត់ទី​១ មាន​៦​ពាក្យ​, សង្កា​ត់ទី​២​និង​ទី​៣ មាន​៤​ពាក្យ ហៅថា បទ​ភុជង្គលីលា​, ដូចជា​
​ព្រីង​ព្រូស​ជន្លូស​ភ្លូ​ភ្លង ក្រូចព្រៃ​អង្គ្រង ដុះ​ដាស​លាយ​គ្នា ។​