ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​បាញ់សម្លាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ប្លន់​យក​រថយន្ដ​នៅ​ស្រុក​រលាប្អៀរ​

1146
ចែករម្លែក
  • 36
    Shares

​(​ភ្នំពេញ​)៖​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ប្លន់​យក​រថយន្ដ​ហាយ​ឡិន​ឌឺ​នៅ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​៣​នាក់​។​
ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច សុវណ្ណ​រ៉ា ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​៣​នាក់ ក្នុងករណី​បាញ់សម្លាប់​បុរស​អ្នករត់​តាក់ស៊ី​ម្នាក់ នៅ​ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់​យក​រថយន្ដ​ហាយ​ឡិន​ឌឺ​កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នោះ ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ចំនួន​បីនាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​បាន នៅ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា​ជនរងគ្រោះ ដែលជា​អ្នករត់​តាក់ស៊ី​ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ភូមិ​ចម្ការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល នៅត្រង់ចំណុច​ផ្លូវ​អា​លុង​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

រថយន្ដ​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​នោះ ម៉ាក​ហាយ​ឡិន​ឌឺ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1125​។​ក្រោយ​បាញ់សម្លាប់​បុរស​រត់​តាក់ស៊ី ខ្មាន់កាំភ្លើង​បាន​អូស​ជនរងគ្រោះ ទម្លាក់ចោល​នៅលើ​ដងផ្លូវ រួច​ជិះ​រថយន្ត​គេចខ្លួនបាត់ ។​ប៉ុន្តែ​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​និង​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ត​ទៀត​៕S/​ដោយ​៖​ហូ​សាន់​

​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​បាញ់សម្លាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ប្លន់​យក​រថយន្ដ(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម