ដោយៈ​សុផល​/​ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៣​ខែមីនា បានប្រគល់​ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ម៉ាក ID NOW Abbott U.S និង​ម៉ាស៊ីន​អេកូ​យួរដៃ​ចំនួន​ពីរ​គ្រឿង ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង លោក​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​នេះ​។​

​សូម​ជម្រាបជូន​ថា​៖ ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ម៉ាក ID NOW Abbott U.S ជា​បច្ចេកវិទ្យា​ទំនើប មាន​ប្រសិទ្ធភាព សុវត្ថិភាព​ខ្ពស់ មាន​លក្ខណៈពិសេស​អាច​ធ្វើ​រោគវិនិច្ឆ័យ​រក​មេរោគ​កូ​វីដ​-១៩ បាន​យ៉ាង ឆាប់រហ័ស ដោយ​ទទួលបាន​លទ្ធផល និង​ទិន្នន័យ​ត្រឹមត្រូវ​ជាក់លាក់​ក្នុង​រយៈពេល​១៣​នាទី ឬ​តិចជាង​នេះ​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់​៕​សរន​-PC