ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២៖ ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គឺរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។​Murals for Cambodia Festival ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែកុម្ភៈ កន្លងទៅនេះ ក្នុងនោះមានការតាំងពិពណ៌សិល្បៈក្នុងស្រុកនិងអន្តរជាតិ ព្រមទាំង​ការប្រគំតន្ត្រី ​នៅ​មជ្ឍមណ្ឌល​​​ច្នៃប្រឌិត Factory Phnom Penh។

កម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជាដែលបានទទួលស្វាគមន៍វិចិត្រករដែល​មានទេពកោសល្យដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករ​ជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង ​VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE​ វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមាន​មូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា​និង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។ MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លា​លើ​ជញ្ជាំង ​​ដែលជាគំនូរដ៍ធំជាងគេបំផុតក្នុងកម្មវិធីនេះផងដែរ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។

ក្រៅ​ពី​ផ្ទាំង​គំនូរ និង​ការ​តាំង​ពិព័រណ៌​សិល្បៈ ក៏មាន​ការ​ប្រគំ​តន្ត្រីជាមួយ​នឹង​ការ​សំដែង​របស់ DJ និង​ក្រុម Hip Hop យ៉ាងសំបូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki  ​តារាចំរៀង​​និង​អ្នកនិពន្ធបទចម្រៀង Original Song  រូបនេះបានបកស្រាយចំរៀងស្នាដៃថ្មីរបស់ខ្លួន បន្ថែម​ទៀតនោះក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែ​ប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk​ ដែល​ធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត។

ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាព​ជឿជាក់​ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា “គោលបំណងធំបំផុតរបស់ Tiger Beer  គឺចង់បំផុសគំនិត ឱ្យអ្នកទាំងអស់គ្នាមានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។

នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូប​បន្តក្ដីស្រមៃរបស់ពួកគេ​នោះទេ ប៉ុន្តែ​លើសពីនេះ​យើងនឹងជំរុញភាពក្លាហានដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះអោយបាន។​Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំងដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៍អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំបន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុង​ពេលឆាប់ៗខាងមុខនេះ។

អំពី Murals for Cambodia

Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំបន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ  ដែលមានកេរ្តិ៍ឈ្មោះ​ល្បីៗមកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើននៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅ​អាស៊ីអាគ្នេយ៍​ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ​ FT Gallery​ ព្រមទាំង​អ្នកគ្រប់គ្រង់/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេសសម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។

អំពី Tiger Beer

Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger​ Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះ ឈរនៅលំដាប់លេខមួយក្នុងអាស៊ី និងជាម៉ាកផលិតផល​ដែល​មានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង 50ប្រទេសទូ​ទាំង​ពិភពលោក។ ការជម្នះគ្រប់បែបយ៉ាងដើម្បីផលិតចេញ​នូវសមិទ្ធិផលដ៏ល្អឥតខ្ចោះដែលមានរសជាតិដិត​និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ Tiger បានរកឃើញនូវវិធីដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែរគ្រប់គ្នា​គិតថាមិនអាចទៅ​រួចជាច្រើន​ទសវត្សរ៍មកហើយ។