ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:​ខ្សែភ្លើង​គាប​នឹង​ទ្វារ​ដែក ប្រពន្ធ​បើក​មិន​ប្រយ័ត្ន​ក៏​ឆក់ ស្លាប់​ទោះ ប្តី​រត់​ជួយ ហើយក៏​ត្រូវ​ឆក់​ដែរ​។​
​ក្រុមគ្រួសារ​ជួយ​ដឹក​បញ្ជូនទៅ​ង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្វាយចេក តែ​ប្រពន្ធ​បាន​ស្លាប់ គឺ​នៅរស់​តែ​ប្តី ហើយ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ។​រឿង​រាវ​នេះ​កើតឡើង​នៅវេលា​ម៉ោង​ម៉ោង​៦​យប់ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ នៅ​ភូមិ​ប្រី​យ៍​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍​ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថ្ងៃទី​០៤​ខែមីនា​ថា​: ស្ត្រី​រងគ្រោះ​ស្លាប់មាន ឈ្មោះ ភុ​ត លាន ភេទ​អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ប្រុយ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ភុ​ត លាន រួមទាំង​ក្រុមគ្រួសារ​ហូបបាយ​ជាមួយគ្នា ។​
​ពេលនោះ​ស្ត្រី​រងគ្រោះ​ហូប​រួច​មុន ក៏​លាងដៃ​ហើយ​បាន​បើកទ្វារ​ផ្ទះ​ដែល​ធ្វើ​ពី​ដែក តែ​បាន​គាប​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆក់ ។​
​ពេលនោះ​ប្តី ក៏រ​ត់ទៅ​ជួយសង្គ្រោះ តែ​ត្រូវ​ឆក់​ដួល​ទាំង​២​នាក់​តែម្តង​៕​