​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​ទី​៤​មីនា បាន​បន្ទោស​ការវាយប្រហា​រ​មួយ​នៅ​ទីតាំង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​​ហ្សា​ប៉ូរីស​យ៉ា​(Zaporizhzhia)​នៅ​អ៊ុយ​ក្រែន​ទៅលើ​ពួក​វិច្ឆេទករ​អ៊ុ​យក្រែន ដោយ​បាន​ហៅ​វា​ថា​ជា​«​ការបង្ក​រឿង​ដ៏​ធំ​សម្បើម​»​។​

​អ៊ុយ​ក្រែន​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​បានប្រកា​សក្តែងៗ​និង​រាយការណ៍​ទៅ​បណ្តា​មេដឹកនាំ​លោកខាងលិច​ថា រោងចក្រ​ខាងលើ​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​វាយប្រហារ​កាលពីដើម​ថ្ងៃ​សុក្រ ដោយ​បណ្តាល​អោយ​ឆេះ​អាគារ​មួយ​នៅ​ជាប់​រោងចក្រ ហើយ​អ្នកនាំពាក្យ​រោងចក្រ​ថែមទាំង​អះអាងថា រ៉េ​អា​ក់ទ័រ​មួយ​ក្នុងចំណោម​រ៉េ​អា​ក់ទ័រ​ប្រាំមួយ​របស់​វា​បាន​ឆេះ តែ​ត្រូវ​​បាន​ពន​ន្ល​ត់​វិញ​នៅ​ក្នុង​ថ្ងៃ​ដដែល​។​

​ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា តាមពិត​រោងចក្រ​នេះ​កំពុង​ដំណើរការ​ផលិត​អគ្គិសនី​ធម្មតា​និង​តំបន់​នេះ​ត្រូវ​រុស្ស៊ី​គ្រប់គ្រង​ចាប់​តាំង​​ពី​ថ្ងៃ​២៨​កុម្ភៈ​មក​ម្ល៉េះ​។​ទីភ្នាក់ងារ​បរមាណូ​អន្តរជាតិ​ក៏​បាន​និយាយថា​ខ្លួន​បាន​តាមដាន​សភាពការណ៍​នៅ​រោងចក្រ​នេះ​ជាប់​ហើយ​មិន​មាន​ហេតុការណ៍​ឆេះ​រ៉េ​អា​ក់ទ័រ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក អ៊ី​ហ្គ័​រ កូណា​សេន​កូ ( Igor Konashenkov)​បាន​និយាយថា «​ទោះជា​យ៉ាងណា​កាល​ពី​យប់មិញ អាគារ​ជាប់​រោងចក្រ​នេះ​មួយ​​រង​ការវាយប្រហារ​ពី​ពួក​របប​ជាតិនិយម​អ៊ុ​យក្រែន ដែល​ជា​ការ​បង្ក​រឿង​ធំ​មួយ​។​កាលពី​ថ្ងៃ​៤​មីនា ប្រហែល​ជា​ម៉ោង​២​ជិត​ភ្លឺ​កង​ល្បាត​រោងចក្រ​បាន​រង​ការវាយប្រហារ​ពី​ក្រុម​​វិច្ឆេទកម្ម​អ៊ុយ​ក្រែន​មួយ​នាំ​អោយ​ឆេះ​អាគារ និង​ការបាញ់​ត​គ្នា​ជាមួយ​កង​ឆ្មាំ​ជាតិ​រុស្ស៊ី​»​។​

​លោក​ថា ក្រុម​វិច្ឆេទកម្ម​នេះ​បាន​ដកថយ​តែ​បាន​ដុត​អាគារ​ជាប់​រោងចក្រ​មុនពេល​ពួក​វា​ចាកចេញុ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ទូរស័ព្ទ​ទៅ​កាន់​មេដឹកនាំ​អាម៉េរិ​ក អឺរ៉ុប​និង​អង់គ្លេស​ដោយ​ចោទប្រកាន់​ទាហាន​រុស្ស៊ី​វាយប្រហារ​រោងចក្រ​​នុយក្លេអ៊ែរ​នេះ ហើយ​ព្រមាន​ថា អឺរ៉ុប​នឹង​ត្រូវ​ចប់​បើ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​នៅ​អឺរ៉ុប​មួយ​នេះ​ផ្ទះ​ឆេះ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រតិកម្ម​ខ្លាំងជាងគេ​ដោយ​បាន​ប្តេជ្ញា​ស្វះស្វែង​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​គ្រាអាសន្ន​មួយ​ជា​បន្ទាន់​ដើម្បី​កុំ​អោយ​សភាពការណ៍​កាន់​តែ​អាក្រក់​ទៅ​។​

​ការពិត​យ៉ាងណា​នេះ​ពិបាក​បញ្ជាក់​ណាស់​ក្នុង​បរិបទ​នេះ ដោយសារ​ភាគី​ជម្លោះ​អះអាង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រីឯ​ប្រភព​ឯករាជ្យ​ក៏​ពិបាក​បញ្ជាក់​ផង​ដែរ​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនចោទប្រកាន់ថា ទាហាន​រុស្ស៊ី​វាយប្រហារ​រោងចក្រ​ហ្សា​ប៉ូរីស​យ៉ា និង​ថា​វា​មិនមែន​ជា​ពេល​ដែល​ពិភពលោក​នៅ​ស្ងៀម​ទេ​

តំបន់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​​ហ្សា​ប៉ូរីស​យ៉ា​(Zaporizhzhia)​នៅ​អ៊ុយ​ក្រែន​ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី