​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​លំអុត​

កិរិយាសព្ទ​

​លំទោន​, ឱន​ទន់ទាប (​ចំពោះតែ​កាយ​, វាចា​, ចិត្ត )
​លំអុត​កាយ​ថ្វាយបង្គំ​, លំអុត​វាចា​ទន់​ផ្អែម​, លំអុតចិត្ត ។​
​ដើរ​លំអុត​កាយ ដើរ​ឱន​បន្ទន់កាយ ។ លំអុតលំអូន ឬ លំអុតលំឱន ឱន​បន្ទន់កាយ ឬ វាចា​ឲ្យ​រាបទាប ឬក៏​បង្អោន​បន្ទន់ចិត្ត​ទៅរក​ផ្លូវ​ល្អ ។​

លំឱន​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ឱន​, បង្អោន​, បន្ទន់​ចុះ (​ចំពោះតែ​កាយ​, វាចា​, ចិត្ត​)
​លំឱនកាយ​, លំឱនវាចា​, លំឱនចិត្ត (​ម​. ព​. លំអុត ផង ) ។​

​សហារ​

(​សៈ​–)

​គុណសព្ទ​

( សំ​. សហ​ឞ៌ “​ច្រណែន​, ឫស្យា​”; សំ​. បា​. សហសា “​រហ័ស​, រួសរាន់​, ដោយ​ប្រញាប់​” ) កាច​, សហាវ​; ព្រហើន​; រហ័ស​ខឹង​, ហៃខឹង​; ដែល​ច្រណែន​, ឫស្យា​
​ខ្ញុំ​លា​ត្រង់​ចិត្ត​សហារ សហាវ​អស្ចារ្យ បន្ទន់​ក្រ​បាន ( កាព្យ​បណ្ឌិត ជ័យ ក្នុង​សិលាចារឹក​បុរាណ ) ។​

​អង្កុល​

កិរិយាវិសេសន៍​

​ដែល​ដើរ​បន្ទន់កាយ​ឱន​ក្ងុល​ជើង​ញាប់ៗ​
​ដើរ​អង្កុល​; ដំណើរ​អង្កុលៗ ។​

​គុណសព្ទ​

​ដែល​ដើរ​បន្ទន់កាយ​ឱន​ក្ងុល​ជើង​ញាប់ៗ​
​ដើរ​អង្កុល​; ដំណើរ​អង្កុលៗ ។​

អង្វរ​

(​អង់​-​វ៉​)

កិរិយាសព្ទ​

( ស​. ប្រើ​ជា អ្ច​ន​វ្ចន អ​. ថ​. អន់វ៉ន ) ពោល​ពាក្យ​លំអុត​ទទូច​បន្ទន់ចិត្ត ឲ្យ​អាណិត​, ឲ្យ​ចុះសម្រុង​, ឲ្យ​យល់ព្រម តាម​បំណង​របស់ខ្លួន​
​អង្វរ​ឲ្យ​យល់ព្រម​តាម​, អង្វរ​ឲ្យ​លែង​ប្រកាន់ទោស ។ អង្វរ​ចិត្ត សូម​ឲ្យ​ចុះចិត្ត​តាម ។​