​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​ក្រុង​តាខ្មៅ​

1095
ចែករម្លែក

​ដោយៈ​ចាន់តូ​/​កណ្តាលៈ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ជន​២​នាក់​ទៀត ស្រី​ម្នាក់​ផង​បាន រងរបួស​ធ្ងន់​បាក់​ជើងឆ្វេង​បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គ្នា​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​២​មុខ​ផ្សារ​តាខ្មៅ​ថ្មី​ភូមិ​ដើម​គ​សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កាលពី​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ភាគី​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1X-5989 បើកបរ​ដោយ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែង បន្ទាប់ពី​បើកបរ​ល្បឿន​លឿន ពី​ត្បូង​ទៅ​ជើង ។​លុះ​មកដល់​ចំណុចកើតហេតុ វ៉ា​ជែង​ម៉ូតូ​មួយគ្រឿង​ទៀត ទើប​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DN-0961​។

ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​រងរបួស​បាក់ជើង​ឆ្វេង​ដែល​ជិះ​ពី​ជើង​ទៅ​ត្បូង​ក្នុង​គោលបំណង​ទៅផ្ទះ​នៅឯ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​២​នាក់​ត្រូវបាន​រថយន្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព សមត្ថកិច្ច ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក ម៉ូតូ​ទាំង​២​គ្រឿង សមត្ថ​កុ​ច្ច​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​ក្រុង​តាខ្មៅ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ