ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោក ជា អឿង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ថ្លែងថា ការលើកកម្ពស់​ស្ត្រី គឺជា​ការលើកស្ទួយ​ស្ត្រី​ឲ្យ​មាន​ភាពរឹងមាំ​។​

​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ បាន​ថ្លែង​សំណេះសំណាល​ជាមួយ​ស្ត្រី​ប្រមាណ​ជាង​១០០​នាក់ ក្នុង​ពិធី​អបអ​សាទរ ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២២ “​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​” នា​ព្រឹក​ថ្ងៃទី​៦ ខែ មីនា ឆ្នាំ​២០២២ នៅ​សាលាស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​៕​