​ដោយ​: បាយ័ន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​សូម​គោរព​អញ្ជើញ​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិក​គ្រប់​ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់ ចូលរួម​សិក្សា ស្តាប់​អំពី​បាឋកថា​ស្តីអំពី​«​ភព​អមនុស្ស​ក្នុង​ជំនឿ​ខ្មែរ​»​ដើម្បី​ស្វែងរក​ប្រយោជន៍​ក្នុងការ​បង្កើន ចំណេះដឹង​ដោយ​មេត្រី​។ នេះ​ជាការ​បញ្ជា​ក់ដោយ​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃ​ទ​០៦ ខែមីនា​នេះ​។

​បាឋកថា​នេះ ធ្វើ​បទ​បង្ហាញ​ដោយ​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន នរ​វិទូ និង​ជាទី​ប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក ដល់​ម៉ោង​១១:៣០​នាទី នៅ​សាលសន្និសីទ​អង្គរ នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​៕​