ដោយៈឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖នៅថ្ងៃទី៨ ខែមីនាជារៀងរាល់ឆ្នាំ ទិវានារីអន្តរជាតិ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតមួយ ដែលត្រូវបានប្រារព្ធឡើងដើម្បីអបអរដល់សមិទ្ធផលរបស់ស្ត្រី បង្កើនការយល់ដឹងអំពីសមភាពរបស់ស្ត្រី និងជំរុញសមភាពយេនឌ័រ ឲ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្ញុំសូមថ្វាយសម្តេចម៉ែនូវព្រះកិត្តិយស ចំពោះការបំពេញព្រះរាជកិច្ចដោយឥតនឿយណាយរបស់ព្រះអង្គ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ព្រះរាជដំណើរជីវិតមួយផ្នែកនៃព្រះអង្គ ត្រូវបានពិពណ៌នានៅក្នុងសៀវភៅ សាក្សីប្រវត្តិសាស្ត្រ។ ក្នុងព្រះនាមជាព្រះរាជវរមាតាជាតិខ្មែរ ព្រះមហាក្សត្រី គឺជាព្រះរាជសាក្សីនៃជំពូកជាច្រើនរបស់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តាមរយៈប្រវត្តិសាស្ត្រនេះ ព្រះអង្គបានបំពេញព្រះរាជកិច្ចទាំងនៅលើឆាកជាតិនិងអន្តរជាតិ ព្រមទាំងព្រះរាជកិច្ចសំខាន់ៗជាច្រើនដែលមិនសូវដឹងឮ ដើម្បីទ្រទ្រង់ដល់ប្រជាជនកម្ពុជាទាំងអស់។ ឆ្លៀតឱកាសនៅក្នុងថ្ងៃដែលទទួលស្គាល់ចំពោះតម្លៃ ក៏ដូចជាលើកកម្ពស់សិទ្ធិរបស់ស្ត្រីទាំងអស់ ខ្ញុំសូមថ្វាយព្រះកិត្តិយស សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាវីរស្ត្រីមួយព្រះអង្គ នៃស្ត្រីគ្រប់រូបនិងជនរួមជាតិកម្ពុជាទាំងអស់៕
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
Marked annually on March 8, International Women’s Day is one of the most important days of the year to celebrate women’s achievements, raise awareness about women’s equality and lobby for greater gender parity. Today, we honor the Queen Mother for her tireless work on behalf of all Cambodians. A piece of her life’s story can be found in the book, Witness to History. As the Queen of Cambodia, she witnessed multiple chapters of Cambodia’s history, and throughout this history, she has labored both on the national/international stages as well as behind the scenes in support for the Cambodian people. On this day recognizing all women and the pursuit for women’s rights, we want to honor the Queen Mother of Cambodia, a hero to all women and the Cambodian people.
Youk Chhang
Director
Documentation Center of Cambodia
e: [email protected]
t: +855 (0) 12 90 55 95
w: www.dccam.org