ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ជនជាតិវៀតណាមជាង៣.៥០០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកចូលក្នុងប្រទេសក្បែរខាងខ្លួនកាលពីពីរសប្តាហ៍មុន។
គិតមកត្រឹមម៉ោង៦ល្ងាចម្សិលមិញ ជនជាតិវៀតណាមប្រមាណ២.២០០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនទៅដល់ប៉ូឡូញនិង៨៣០នាក់ទៀតទៅដល់រ៉ូម៉ានី ៣១០នាក់ទៅដល់ហុងគ្រី ១០០នាក់ទៅដល់ស្លូវេនីនិង២០នាក់ទៅដល់រុស្ស៊ី នេះបើតាមក្រសួងការបរទេសវៀតណាម។
យន្តហោះមួយបានចេញដំណើរពីទីក្រុងហាណូយឆ្ពោះទៅកាន់ទីក្រុងប៊ុយដាប៉េស ប្រទេសរ៉ូម៉ានីកាលពីថ្ងៃចន្ទ ដើម្បីនាំជនជាតិវៀតណាម២៨៣នាក់មកស្រុកវិញ។យន្តហោះនេះត្រូវគេរំពឹងថានឹងមកដល់ទីក្រុងហាណូយវិញនៅថ្ងៃអង្គារហើយយន្តហោះទីពីរនឹងចេញដំណើរនៅថ្ងៃពុធឆ្ពោះទៅកាន់ទីក្រុងវ៉ាសូវីរបស់ប៉ូឡូញដើម្បីដឹកជនជាតិវៀតណាមប្រមាណ២៧០នាក់។
មុនជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនផ្ទុះឡើង ជនជាតិវៀតណាមប្រមាណ៧.០០០នាក់រស់នៅអ៊ុយក្រែន ភាគច្រើននៅទីក្រុងគៀវ ក្រុងខាគីវ(Kharkiv)និងអូដេសសា(Odessa)៕
ស្ថានទូតនិងសហគមន៍វៀតណាមនៅហុងគ្រី ជួយជនជាតិវៀតណាមដែលជម្លៀសមកពីអ៊ុយក្រែនកាលពីថ្ងៃ៥មីនា