ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ខ្យល់​កន្ត្រាក់​ក្នុង​ភ្លៀង​កក់ខែ កាលពី​ល្ងាច ដល់​យប់​ថ្ងៃទី​០៧​ខែមីនា​ឆ្នាំ​២០២២ លើ​ស្រុក​អូរជ្រៅ និង​ស្រុក ភ្នំស្រុក​ខេត្ត បន្ទាយមានជ័យ​បាន​បង្ក​ផលប៉ះពាល់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៤៥​ខ្នង សាលារៀន​១​ខ្នង និង​រលំ​ដើមឈើ ជាច្រើន ប៉ុន្តែ មិនមាន​មនុស្ស​រងរបួស ឬ​ស្លាប់​ឡើយ ។​

​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​និង​មន្ត្រី​អាជ្ញាធរ​ឃុំ​អោយដឹងថា​: នៅ​ស្រុក​អូរជ្រៅ មាន​ខ្យល់​កន្ត្រាក់​បោកបក់​មក​ចំ​បួន​ភូមិ លើ​ពី​ឃុំ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ផ្ទះ​១៥​ខ្នង និង​ការ​ខូច​ខា​សាលារៀន​១​ខ្នង​។ ក្នុង​ឃុំ​រោង​នៅ​ភូមិ​វត្ត អស់ ផ្ទះ​ចំនួន​បួន​ខ្នង និង​សាលារៀន​មួយ​ខ្នង ភូមិ​កណ្តាល ១១​ខ្នង និង​សាលា​បឋម សិក្សា ភូមិ​ថ្មី​មួយ​ខ្នង និង​បង្គោល​ភ្លើង​ប្រាំពីរ​ដើម ក្នុង​ឃុំ​សឹង្ហ ប៉ះពាល់​លើ មួយ ភូមិ​ពង្រ​ខូចខាត អស់​ផ្ទះ​ចំនួន​បី​ខ្នង ។ ភូមិ រុន មាន​មួយ​ខ្នង​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៧ ថ្ងៃទី ៧ ខែ​មិនា ឆ្នាំ​២០២២ នេះ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​មួយ​មេ​យ៉ាងខ្លាំង លាយឡំ​ជាមួយ​ខ្យល់ បោក បក់​ខ្លាំង​មក​ចំ​លើ បី​ឃុំ​បន្ថែមទៀត​បន្ទាប់ពី​ប៉ះពាល់​លើ​ឃុំ​២ កាលពី ថ្ងៃទី​៥​ខែមីនា ដែល​បាន​បង្ក​ខូចខាត​ផ្ទះ​១៨​ខ្នង ទីចាត់ការ​សាល​១​ខ្នង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​២០​ខ្នង រួមមាន​ឃុំ​៕​/PC