​ប្រែ​សម្រួល​៖​បំណង​(​ដេ​ល្ល​ម៉េល​)៖ មន្ត្រី​កូរ៉េខាងត្បូង​និយាយ​ថា​កងទ័ពជើងទឹករ​បស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន​បាញ់​ព្រមាន​ដាក់​ទូក​ល្បាត​របស់​កូរ៉េ​ខាងជើង​មួយ​ដែក​បាន​ឆ្លង​ចូល​ក្នុង​ដែនទឹក​​មាន​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុងពេល​វា​កំពុង​ដេញ​នាវា​គ្មាន​អាវុធ​មួយ​មក​ពី​កូរ៉េខាងជើង​។​

​យោង​តាម​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ទូក​ល្បាត​កូរ៉េ​ខាងជើង​បាន​ឆ្លង​ចូល​ក្នុង​អ្វីដែល​គេ​ហៅថា ខ្សែបន្ទាត់​ព្រំដែន​ខាងជើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ក្នុងពេល​ដេញ​នាវា​គ្មាន​អាវុធ​មួយ​នៅក្នុង​ដែន​​ទឹក​ក្បែរ​កោះ​ប៊ែ​កគ្រីយ៉ុង​(Baekryeong)​និង​បាន​ដកថយ​ទៅវិញ​ក្រោយ​នាវា​កងទ័ពជើងទឹ​កកូរ៉េខាងត្បូ​ង​មួយ​បាញ់ព្រមាន​។​

​យោធា​កូរ៉េខាងត្បូង​បាន​ចាប់​ឃាត់​នាវា​កូរ៉េខាងជើង​ដែល​ទូក​ល្បាត​បាន​ដេញ​នោះ និង​សួរ​ចម្លើយ​សមាជិក​ប្រាំពីរ​នាក់​របស់​វា​។​

​សូមបញ្ជាក់​ថា កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​តែង​បាញ់​ព្រមាន​ដើម្បី​បណ្តេញ​នាវា​ឬ​ទូក​ល្បាត​របស់​កូរ៉េ​ខាងជើង​ដែល​ឆ្លង​ហួស​ខ្សែបន្ទាត់​ព្រំដែន​៕

​នាវា​ល្បាត​កូរ៉េខាងត្បូង​តែង​ល្បាត​ដែនទឹក​ម្តុំ​ខ្សែ​បន្ទាត់កំណត់​ព្រំដែន​ខាងជើង​អស់​រាប់​ទសវត្សរ៍​មក​ហើយ បន្ទាប់​ពី​វា​ត្រូវបាន​បញ្ជាការដ្ឋាន​អង្គការសហប្រជាជាតិ​គូសឡើង​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ តែ​កូរ៉េ​ខាងជើង​មិន​ដែល​ទទួលស្គាល់​ខ្សែបន្ទាត់​នេះ​ទេ​