​​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​៨​ខែមីនា​២០២២​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុំ សុភា មេបញ្ជាការ​សឹក​រង​កំពង់ឆ្នាំង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​នារី​ជា​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១១​នាក់​ក្នុងឱកាស​ខួប​លើក​ទី ១១១​ទិវា​អន្តរជាតិ​នារី​៨​មីនា​នៅ​សាលប្រជុំ​ក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ។​

​ក្នុងឱកាស​នេះ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​និង​លោកស្រី​មាន​៖ អង្ក មី មុង ជែ​ល​លាងដៃ ម៉ាស និង​ថវិកា​មួយចំនួន​ជូន​ដល់​បងប្អូន​នារី​ផងដែរ​៕​