​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:ពុទ្ធបដិមា​ចំនួន​៣៦១​ព្រះអង្គ​ត្រូវបាន​ថ្នាក់ដឹកនាំ​មន្ត្រី​សង្ឃ​សាលា​អនុគណ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ឆ្នាំង​រួម​និង​ពុទ្ធិ​បរិស័ទ​បាន​ដង្ហែរ​យកទៅ​តម្កល់ទុក​សម្រាប់​គោរពបូជា នៅ​វត្ត​ឧ​ត្ត​រ​គិរី​អណ្តែត ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ។

​ពិធី​បាន​ធ្វើឡើង​កាលពី​នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ ដោយបាន​និមន្ត​ចូលរួម ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល ព្រះ​អនុគណ​ស្រុក​រលាប្អៀរ និង ព្រះ​សាសន​សោភ័ណ​ហឿ​ម សុវណ្ណារ៉ា ព្រះរាជា​គណ​ថ្នាក់​កិ​ត្ត​យស ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព​វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ជំនួយការ​សាលា​គណ​ខេត្ត ព្រះ​សិរី​មង្គល​មុនី ម៉ុ​ច សៅ​លី ទីប្រឹក្សា​សម្ដេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ក​ត្តិ​ឧទ្ទេស បណ្ឌិត ទេព វង្ស ជា​ជំនួយការ​សាលា​គណ​ខេត្ត ព្រះចៅអធិការ​វត្ត​ក្រឡាញ់​ចាស់ និង លោក ស លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ឆ្នាំង ៕​សរន​