ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង ៤ រសៀល ថ្ងៃទី​៨ ខែ មីនា ឆ្នាំ​២០២២ នេះ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ចំនួន ៧​លើក បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៥​នាក់ ស្លាប់ និង​រងរបួស ចំនួន ៧​នាក់ ដោយ​ក្នុងនោះ របួសធ្ងន់​ចំនួន ៤​នាក់ និង​របួសស្រាល ចំនួន ៣​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅ​រាជធានី ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តបាត់ដំបង ស្លាប់ ១​នាក់ របួស ១​នាក់ , ខេត្តកំពង់ចាម ស្លាប់ ១​នាក់ និង​របួស ១​នាក់ , ខេត្ត​កណ្តា​ា​ល ស្លាប់ ២​នាក់ របួស ១​នាក់ និង​ភ្នំពេញ​ស្លាប់ ១​នាក់ និង​របួស ៤​នាក់​៕/V​