​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមិទ្ធផល​សំណង់​ស្ពាន​ទ្វារ​ទឹក​ទី​១ របស់​ភូមិ​បឹង​ជង្រុក តេ​ជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់ ជា​ផ្លូវការ នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២ ។​

​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ក្រុមការងារ ដឹកនាំ​អភិវឌ្ឍន៍​ភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ រួមជាមួយ​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ និង​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នោះ​។​

​ពិធី​នេះ​ក៏មាន​ការចូលរួម ពី​សំណាក់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​, ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​, ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ព្រមទាំង​ក្រុមការងារ និង​ប្រជាពលរដ្ឋ ភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ ។​

​លោក ប៉ាន់​ខែម ប៊ុនថន បានអោយដឹងថាៈ ចំណុច​ដែល​សាងសង់ សំណង់​ស្ពាន​ទ្វារ​ទឹក​ទី​១ លើផ្លូវ​មេ​ភ្ជាប់​ផ្លូវជាតិ​លេខ​៥៩ ចូលទៅ​កាន់​ភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ​នេះ គឺជា​ចំណុច​រង្វះ​មុខទឹក ដែល​តែងតែ​ហូរ​បុក​ខ្លាំង​ដាច់​ផ្លូវ ក្នុង​រដូវវស្សា កន្លងមក​។

​ក្រៅពី​សំណង់​ស្ពាន​ទ្វារ​ទឹក​ទី​១​នេះ ក៏​នៅមាន​សំណង់​ស្ពាន​ទ្វារ​ទឹក​ថ្មីៗ ដែល​នឹងត្រូវ​សាងសង់ ជា​បន្តបន្ទាប់​ទៀត ដើម្បី​រំដោះ​ទឹកជំនន់ កុំឱ្យ​ប៉ះពាល់​ដល់​ភូមិឋាន និង​ផ្លូវ​ធ្វើដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​៕/V​