ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តម្លៃប្រេងបានកើនឡើងប្រហែល ៤ ភាគរយកាលពីថ្ងៃអង្គារទី៨មីនា ខណៈសហរដ្ឋអាម៉េរិកបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីហើយចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងលុបចោលការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំនេះ ដែលការសម្រេចចិត្តនេះរំពឹងធ្វើឱ្យរំខានដល់ទីផ្សារថាមពលពិភពលោកបន្ថែមទៀតទីដែលរុស្ស៊ីជាអ្នកនាំចេញប្រេងឆៅធំបំផុតទីពីរ។
តម្លៃប្រេងបានកើនឡើងជាង ៣០ ភាគរយ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ហើយសហរដ្ឋអាម៉េរិកនិងប្រទេសផ្សេងទៀតបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ការនាំចេញប្រេងនិងឧស្ម័នរបស់រុស្ស៊ីត្រូវបានព្រងើយកន្តើយរួចទៅហើយ មុនពេលការហាមឃាត់ ខណៈដែលពួកពាណិជ្ជករព្យាយាមបញ្ចៀសដំណើរការទណ្ឌកម្មនាពេលអនាគត។
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រកាសហាមឃាត់ការនាំចូលប្រេងនិងថាមពលផ្សេងទៀតពីរុស្ស៊ី។ ចក្រភពអង់គ្លេសបាននិយាយថាខ្លួននឹងបញ្ឈប់ការនាំចូលប្រេងនិងផលិតផលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ ២០២២ ដោយផ្តល់ពេលវេលាដល់ទីផ្សារនិងអាជីវកម្មដើម្បីស្វែងរកជម្រើសផ្សេង។
អនាគតប្រេងឆៅរបស់ទីផ្សារ Brent បានលក់ចេញនៅតម្លៃ ១២៧,៩៨ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងជាង ៣,៩ ភាគរយ ខណៈប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានលក់ចេញនៅតម្លៃ ១២៣,៧០ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ៣,៦ ភាគរយ។
រុស្ស៊ីនាំចេញប្រេងឆៅនិងប្រេងឥន្ធនៈពី ៧ ទៅ ៨ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ទីផ្សារពិភពលោក។ សម្ពន្ធមិត្តអឺរ៉ុបមិនរំពឹងចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការហាមឃាត់នោះទេប៉ុន្តែអ្នកទិញធំៗនៅទីនោះបានគេចចេញពីប្រេងរុស្ស៊ីរួចទៅហើយ។ ក្រុមហ៊ុន Shell ជាក្រុមហ៊ុនសំខាន់មួយដែលបានទិញប្រេងឆៅរបស់រុស្ស៊ីបានប្រឈមមុខនឹងការរិះគន់ជាច្រើនរួមទាំងពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនផងដែរ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Shell បាននិយាយថា ខ្លួននឹងមិនទិញប្រេងពីរុស្ស៊ីទៀតទេ។
ការរអាក់រអួលនេះអាចនឹងផ្ទុះឡើងចូលទីផ្សារថាមពលផ្សេងទៀត ខណៈប្រេងនិងផលិតផលរបស់រុស្ស៊ីត្រូវបានប្រើប្រាស់សម្រាប់ការចម្រាញ់ទៅជាទំនិញផ្សេងទៀត។
លោក រ៉ូជើ ឌីវ៉ាន់ (Roger Diwan) អនុប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុនៅក្រុមហ៊ុន S&P Global បាននិយាយថា “យើងកំពុងនៅកន្លែងចាប់ផ្តើមនៃរលកផលប៉ះពាល់នៅក្នុងទីផ្សារថាមពល”។
រដ្ឋមន្ត្រីថាមពលអាម៉េរិកលោកស្រី ជេនីហ្វើ ហ្គ្រានហូម (Jennifer Granholm) បាននិយាយបន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មថាសម្ពន្ធមិត្តមិនស្ថិតនៅក្រោមសម្ពាធក្នុងការហាមឃាត់ប្រេងរុស្ស៊ីនោះទេ៕
ប្រេងឆៅរបស់ទីផ្សារ Brent បានលក់ចេញនៅតម្លៃ ១២៧,៩៨ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើងជាង ៣,៩ ភាគរយ