ដោយ: ភ្នំខៀវ / បាត់ដំបង: ក្មេងប្រុសម្នាក់ បានជាន់មីនតោនផ្ទុះស្លាប់ ពេលកំពុងដើរឃ្វាលគោ នៅម៉ោងជិត ៥:០០ ល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្មេងរងគ្រោះឈ្មោះ សឿន វ៉ាន់ស៊ីង អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។ ហេតុការណ៍នេះក៏បណ្តាលឱ្យគោមួយក្បាលងាប់ផងដែរ។
សមត្ថកិច្ចបានអះអាងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ បានដើរកៀងហ្វូងសត្វគោទាំងអស់ដើម្បីត្រឡប់មកផ្ទះវិញ ពេលនោះសត្វគោមួយក្បាលបានដើរជាន់គ្រាប់មីនបណ្តាលឱ្យផ្ទុះឡើង ដោយឆក់យកជីវិតក្មេងប្រុស និងគោមួយក្បាល៕