ដោយ៖ដេប៉ូ/ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយនឹងគណៈប្រតិក្រុមហ៊ុនជប៉ុនមួយបានពិភាក្សាផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីដោយយក សំណល់ប្លាស្ទិកកែច្នៃលាយធ្វើជា បេតុងកៅស៊ូ សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។

គួរបញ្ជាក់កាលពីថ្ងៃទី០៧ ខែមីនាឆ្នាំគណៈប្រតិភូ ដឹកនាំដោយ Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន IKEE និងមានការចូលរួមពី លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រ កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ក្នុង កិច្ចពិភាក្សានេះដែរគឺបានផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីដោយយក សំណល់ប្លាស្ទិកកែច្នៃលាយធ្វើជា បេតុងកៅស៊ូ សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួង បរិស្ថាន បានស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមនេះ ព្រោះអាចលើកកម្ពស់បរិស្ថាន និងអាចជួយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា៕សរន