ដោយៈ health.com.kh
លិង្គមានសុខភាពល្អ គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពបុរស ហើយវា លើសពី សមត្ថភាពរបស់អ្នកក្នុងការឡើងរឹង និងរក្សាភាពរឹងនេះ នៃលិង្គការផលិត និង ការបញ្ចេញទឹកកាម ។
សុខភាពលិង្គមានបញ្ហាអាចជា សញ្ញានៃស្ថានភាពសុខភាពមួយចំនួន ។ បញ្ហា សុខភាពដែលកំពុងតែមានការប៉ះពាល់ដល់លិង្គរបស់អ្នកហើយក៏អាចប៉ះពាល់ ដល់តំបន់ផ្សេងទៀតផងដែរដែលអាចបង្កឱ្យមានបញ្ហាដូចជាស្ត្រេស ឬ ការមាន បញ្ហាទំនាក់ទំនង និងធ្វើអោយ បាត់បង់ទំនុកចិត្តលើខ្លួនឯង ។
តើអ្វីខ្លះ ដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នក ?
មានកត្តា ជាច្រើន ដែលអាចប៉ះពាល់ដល់សុខភាពលិង្គរបស់អ្នកឧទាហរណ៏ :
រួមភេទដោយមិនបាន ការពារអ្នក អាច ឆ្លង មេរោគ តាមរយៈ ការរួមភេទ ប្រសិនបើ អ្នក បានរួមភេទដោយ មិនបានការពារដោយប្រើស្រោមអនាម័យ ជាដើម ។ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលជាហេតុធ្វើអោយថយចុះលំហូរ ឈាម ចូលទៅ ក្នុង លិង្គ ដែល អាច បង្ករ អោយ លិង្គ មិន អាច ឡើង រឹង បាន ។
ថ្នាំ និងការព្យាបាល មួយចំនួន ថ្នាំ និងការព្យាបាល មួយចំនួន អាច ប៉ះពាល់ ដល់ សុខភាព លិង្គ របស់ អ្នក ។ ឧទាហរណ៍ ការ វះកាត់ យក ក្រពេញប្រូ ស្តាត ចេញ ( prostatectomy ) និង ជាលិកា ដែល ជុំវិញ វា ដែល ជា ការព្យាបាល ជំងឺមហារីក ក្រពេញប្រូ ស្តាត អាច បណ្តាលឱ្យមាន រោគសញ្ញា នៃ ជំងឺ លិង្គ មិន ឡើង រឹង ឬ នោម ទាស់ ជាដើម ។ ការជក់បារី ការជក់បារី មាន ហានិភ័យ ទ្វេដង នៃ ការ មាន ជំងឺ លិង្គ មិន ឡើង រឹង ។ កម្រិត អរ ម៉ូ ន អតុល្យភាព នៃ កម្រិត អ័រម៉ូន ដូចជា កង្វះ អ័រម៉ូន Testosterone ឬ មាន អរ ម៉ូ ន prolactin ច្រើនពេក អាច ផ្សារភ្ជាប់ ទៅ នឹង ជំងឺ លិង្គ មិន ឡើង រឹង ។
បញ្ហាផ្លូវចិត្តជំងឺធ្លាក់ទឹកចិត្ត អាច បណ្តាលឱ្យ មាន ការបាត់បង់ នៃ ចំណង់ ផ្លូវភេទ ។ ដូចគ្នា នេះ ដែរ ប្រសិនបើ អ្នក ធ្លាប់ ជួបប្រទះ នឹង បញ្ហា នៃ ការឡើង រឹង របស់ លិង្គ អ្នក អាច នឹង មាន ការព្រួយបារម្ភ ថា វា នឹង កើតឡើង ម្តង ទៀត ដែល ជាហេតុ បណ្តាលឱ្យ ថប់ បារម្ភ ឬ មាន ជំងឺ ធ្លាក់ ទឹកចិត្ត ។ នេះ ក៏ ជា ផ្នែក មួយ ដែល នឹង នាំទៅរក ការ មាន ជំងឺ លិង្គ មិន ឡើង រឹង ផងដែរ ។
ការរង របួសដូច ជា ការរំលោភ បំពាន លើ កុមារ អាច នាំឱ្យ មាន ការឈឺចាប់ បាន ផ្សារភ្ជាប់ ជាមួយនឹង ការ រួមភេទ ។ ជំងឺ ប្រព័ន្ធ ប្រសាទ ។ ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ខួរ ឆ្អឹងខ្នង និង រងរបួស ខ្នង ជំងឺ ក្រិន សរសៃឈាម និង ជំងឺ វង្វេងវង្វាន់ អាច ប៉ះពាល់ ដល់ ការដឹកនាំ ចរន្ត សរសៃ ប្រសាទ ពី ខួរក្បាល ទៅ លិង្គ ក៏ អាច បង្ក ឱ្យ មាន ជំងឺ លិង្គ មិន ឡើង រឹង ផងដែរ ។
ភាពចាស់កម្រិត អ័រម៉ូន testosterone ធ្លាក់ចុះ ជាធម្មតា នៅពេលដែលអ្នកកាន់តែចាស់ ។ នេះ អាចនាំឱ្យមាន ការថយចុះនូវអារម្មណ៍ ផ្លូវភេទ ដែលតម្រូវអោយមានការភ្ញោច បន្ថែមទៀត ដើម្បី សម្រេចបាន និង រក្សាការឡើងរឹងរបស់លិង្គ ៕/PC