អ្នកធ្វើអាជីវកម្មនេសាទ នាំគ្នារើរុះឧបករណ៍ឡើងគោក នៅពេលថ្ងៃចប់ការនេសាទ មកជិតដល់
ដោយៈ ប.ខុន / ភ្នំពេញៈ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាននាំគ្នារុះរើ ឧបករណ៍ឡើងគោកហើយ បន្ទាប់ពីថ្ងៃចប់ ការនេសាទ នឹងមកដល់ នៅថ្ងៃទី១៥ ខែមីនា ។ ទន្ទឹមនេះ អ្នកនេសាទ បានសុំអាជ្ញាធរ ឱ្យពន្យារពេល ក្នុងការអូសក្បូន ចេញឱ្យអស់ដល់ ដំណាច់ខែមីនា។ ចំណូលបានពីការជួល គន្លងដាយ ត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ១៥៣.៧៥០.០០០ រៀល។