​ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:​ ដោយសារ​ម៉ូតូ​បើក​ល្បឿន​លឿន​បុក​នឹង​រថយន្ត​បើក បរ​ប្ដូរ​គន្លង​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​បង្ក​អោយ​រងរបួស​ម្នាក់​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ម៉ោង​០៨​និង​១០​នាទី​យប់​ថ្ងៃទី​០៨​ខែមីនា​ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវបំបែក​ជា​៣ ផ្លូវ​ចូល​ភោជនីយដ្ឋាន​ផ្កាយព្រឹក​លើផ្លូវ​ជាតិ​លេខ​៥​ស្ថិតនៅ​ភូមិ​អូរ​អំបិល​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា​: គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម Honda Dream ពណ៍​ខ្មៅ​សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ សៀមរាប ១H-០០៤៨ បើកបរ​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​ទិសខាងកើត​។​
​ហើយ​បាន​បុក​ជាមួយ​រថយន្ត ម៉ាក Lexus៣០០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៨៤៦០ បើកបរ​ទិសដៅ​ពី​កើតមក​លិច​ទិសដៅ​ផ្ទុយ​ឬ​បត់​ឆ្វេង​ចូល​ផ្លូវ​បេតុង ។​​គ្រោះថ្នាក់​បណ្តាលអោយ ផ្នែក​មនុស្ស​រងរបួស​០១​នាក់​ប្រុស សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​ទេវិន្ទ រក្សាសុខ​ក្រុង​សិរីសោភ័ណ ។​

​ឯ​ផ្នែក​សម្ភារៈ​ម៉ូតូ ខូចខាត​មធ្យម និង រថយន្ត​ខូចខាត​ស្រាល យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។​
ចំពោះ​មូលហេតុ ត្រូវបាន​សមត្ថកិច្ច​និង​ភាគី​ទាំងពីរ ថា មកពី​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ។​
​ចំណែក​រថយន្ត បើក បរ​ប្ដូ​គន្លង​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន ៕​