​ដោយ​:រ៉ា​ម៉ន​/​ភ្នំពេញ​:​នា​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​កំបូល​ប្រចាំ ខែមីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល​។

​សមាសភាព​ចូលរួម​កិច្ចប្រជុំ​រួមមាន​៖ លោក​-​លោកស្រី​អភិបាលរងខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ គណៈនាយក​រដ្ឋបាល​សាលាខណ្ឌ លោក​-​លោកស្រី​ប្រធានការិយាល័យ​ទាំង​១១ លោក​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ពោធិ៍​សែន​ជ័យ លោក​ចៅសង្កាត់ និង​ស្មៀន​ទាំង​៧​សង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទាំង​៧ លោក​-​លោកស្រី តំណាង​ក្រុមហ៊ុន Mizuda លោក​ប្រធាន​ក្រុម​យោធា​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​កំបូល​។​
​ផ្ដោតលើ​ការងារ​សំខាន់​
១.​ការងារ​ចាត់តាំង​អនុវត្ត​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​,​ការងារ​គ្រប់គ្រង​ការងារ​សន្ដិសុខ​ក្នុង​មូលដ្ឋាន​ខណ្ឌ​,
​ការងារ​សាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និង​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ការងារ​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​មូលដ្ឋាន​។​
២.​ការងារ​ការិយាល័យ​,​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​,​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​
៣.​បញ្ហា​ផ្សេងៗ​៕​