ដោយៈ សុផល/ភ្នំពេញ: កម្លាំងជំនាញបោសសំអាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ បានចាប់ផ្តើមបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះនៅបាតស្ទឹង សែន ខេត្តកំពង់ធំ ដែលកំពុងលាក់ខ្លួនក្នុងជម្រៅទឹកជិត ៥ម៉ែត្រ ។
គ្រាប់បែកនេះ ត្រូវបានប្រទះឃើញដោយអ្នកនេសាទត្រីតាមដងស្ទឹងសែន ដែលអ្នកជំនាញ សន្និដ្ឋានថា អាចជាគ្រាប់បែកនៃត្រកូល MK ទម្លាក់ពីយន្តហោះ ។
តាមពត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែង រកឃើញ គ្រាប់ បានអះអាងថា អាច មាន ចំនួន ដល់ ទៅ ២គ្រាប់ ។ ដូចនេះដើម្បីធានាសុវត្ថិភាព ក្នុង ការបោសសំអាត ក្រុមអ្នកជំនាញស៊ីម៉ាក់នឹងប្រើឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីស្កែនពិនិត្យមើលក្រោមបាតទឹកឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមកិច្ចប្រតិបតិ្តការ៕