​ដោយ​: ជា សីហ​:/​ភ្នំពេញ​: នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក និង​លោក Rune Dale Andresen ប្រធាន​អង្គការ NPA​ប្រចាំ​កម្ពុជា បាន​ចុះ​ហត្ថ​ល​ខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិកា​រលេ​ី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចំនួន​៦.៣៥៥.៧២០​ដុល្លារ តាមរយ​:​អង្គការ​NPA គាំទ្រ​អង្គភាព​ស៊ីម៉ាក់​បោសសំអាត​តំបន់​រង​ផលប៉ះពាល់​គ្រាប់បែក​ចង្កោម រយ​:​ពេល​៤៥​ខែ (១ មីនា ២០២២-​វិច្ឆិកា ២០២៥)​។

​លោក ហេង រតនា បា អោយដឹងថា ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​អាមេរិក​បានសំរេច​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៦.៣៥៥.៧២០​ដុល្លារ​សំរាប់​រយ​:​ពេល​៤៥​ខែ (០១ មីនា ២០២២ ដល់​ថ្ងៃទី​៣០ វិច្ឆិកា ២០២៥ ) ដោយ​ផ្តល់​តាមរយ​:​អង្គការ NPA សំរាប់​គាំទ្រ​សកម្មភាព​របស់​អង្គភាព ស៊ីម៉ាក់ បោសសំអាត​តំបន់​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម នៅ​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតន​:​គី​រី និង​ខេត្ត​មណ្ឌល​គី​រី​។

​លោក​បន្តថា បរិមាណ​ជំនួយ​នេះ​មាន​បរិមាណ​ដូច​បណ្តាល​ឆ្នាំកន្លងមក​ដែរ គ្រាន់តែ​ជំនួយ​លេ​ី​ក​នេះ​មាន​រយ​:​ពេល​វែង ៤៥​ខែ ដែល​កន្លងមក​ផ្តល់​រយ​:​ពេល​មួយឆ្នាំ​ម្តង​ប៉ុណ្ណោះ​។ ជំនួយ​នេះ ផ្តល់​លទ្ធភាព​ឱ្យ​អង្គភាព​ស៊ីម៉ាក់​អាច​ពង្រាយ​កំលាំង​ប្រតិបត្តិការ​ចំនួន​ជាង​២០០​នាក់ និង​អាច​រំដោះ​ផ្ទៃដី​តំបន់​គ្រាប់បែក​ចង្កោម​ជាង​១៣.២០០​ហិច​តា​។
​ជាមួយនេះដែរ ក្រសួងការបរទេស Norway ក៏បាន​សំរេច​ផ្តល់​ថវិកា​ខ្នាតតូច​ចំនួន​២​គំរោង គឺ​គំរោង​រំដោះ​ខេត្ត​គ្មាន​គ្រាប់មីន ដែល​កំពុង​ប្រតិបត្តិការ និង​គំរោង​បោសសំអាត​មីន​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​គំរោង​ទាំង​២​មាន​ថវិកា​ចំនួន ៨៩.០៧៧​ដុល្លារ​រយ​:​ពេល ៣​ខែ​៕​