​ដោយៈ រ៉ា​ម៉ន​/​ភ្នំពេញៈ នៅ​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ ២០២២ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ឧបត្ថម្ភ​ឣ​ង្ករ ចំនួន​១​តោន និង​ថវិកា ៥.០០០.០០០​រៀល ជូនទៅ​ដល់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចូលរួម​ការងារ ចុះ​សំណេះ សំ​ណា​ល​អតីតយុទ្ធជន និង​ការចុះ​យុទ្ធនា​ការធ្វើ​សៀវភៅ​ស្នាក់នៅ​សៀវភៅ​គ្រួសារ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​។​

​គួរ​បញ្ជាក់ដែរថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្នុង​ខែមីនា ឆ្នាំ​២០២២ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​បញ្ជា​ដល់ លោកនាយ​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ និង​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ ដឹកនាំ​កម្លាំង​ខណ្ឌ​-​ប៉ុស្តិ៍​សង្កាត់​ទាំង​៧ និង​កម្លាំង​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ ព្រមទាំង​មានការ​ចូលរួម​ពី រដ្ឋបាល​សង្កាត់​ទាំង​៧ ចុះ​ជំរុញ​ធ្វើ​ផ្តល់​សៀវភៅ​ស្នាក់នៅ​(​ក​២) និង​សៀវភៅ​គ្រួសារ​(​ក​៤) ជូន​ប្រជាជន​ដោយផ្ទាល់​ដល់​មូលដ្ឋាន​រស់នៅរ​បស់បង​ប្អូន នៅ​ទូទាំង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕​