ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ កងកម្លាំងអ៊ុយក្រែននៅថ្ងៃពុធទី០៩មីនានេះកំពុងបង្កើនការការពារទីក្រុងសំខាន់ៗនៅពេលកាលរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីជួបការតស៊ូយ៉ាងខ្លាំងក្លានៅតំបន់ខ្លះ នេះបើតាមការបញ្ជាក់ពីនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅពេលទីក្រុងកំពង់ផែយុទ្ធសាស្ត្រម៉ារីវប៉ូលនៅតែត្រូវឡោមព័ទ្ធដោយធ្វើអោយវិបត្តិមនុស្សធម៌កាន់តែកើនឡើង។
នៅទូទាំងប្រទេស មនុស្សរាប់ពាន់នាក់ត្រូវគេគិតថាត្រូវបានសម្លាប់ ទាំងជនស៊ីវិលនិងទាហាន នៅក្នុងការប្រយុទ្ធគ្នារយៈពេលពីរសប្តាហ៍មកនេះ។កងកម្លាំងរុស្ស៊ីឃើញការរុលទៅមុខរបស់ខ្លួនត្រូវរារាំងនៅតំបន់ខ្លះ រួមមានជុំវិញទីក្រុងគៀវ ដោយសារតែការទប់ទល់យ៉ាងខ្លាំងក្លាពីយុទ្ធជនអ៊ុយក្រែន។
នាយសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងបង្កើនការការពារបណ្តាទីក្រុងនៅភាគខាងជើង ខាងត្បូងនិងខាងកើត ហើយថាកងកម្លាំងនៅជុំវិញទីក្រុងគៀវកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងការវាយប្រហាររបស់រុស្ស៊ី។
នៅទីក្រុង ឆែរនីហ៊ីវ(Chernihiv)ភាគខាងជើង កងកម្លាំងរុស្ស៊ីកំពុងដាក់គ្រឿងបរិក្ខាយោធានៅតាមអាគារមនុស្សស្នាក់នៅនិងលើកសិដ្ឋាន ។នៅភាគខាងត្បូង ពួករុស្ស៊ីស្លៀកពាក់ជាស៊ីវិលនិងកំពុងរុលចូលទីក្រុងមីកូឡាយ(Mykolaiv)។
លើរណសិរ្សការទូត រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ត្រូវរំពឹងថានឹងជិះយន្តហោះទៅកាន់ប្រទេសតួកគីនៅល្ងាចថ្ងៃពុធដើម្បីជួបប្រជុំជាមួយសមភាគី អ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា(Dmytro Kuleba)និងរដ្ឋមន្ត្រីការបរទេសតួកគីនៅថ្ងៃព្រហស្បតិ៍ទី១០មីនា៕
ទាហានអ៊ុយក្រែនដើរកាត់កន្លែងធ្លាក់យន្តហោះ Su-34 របស់រុស្ស៊ីនៅអាគារប្រជាជនរស់នៅមួយក្នុងទីក្រុងខាគីវកាលពីថ្ងៃ៨មីនា
ទាហានអ៊ុយក្រែនដើរល្បាតក្នុងទីប្រជុំជនអៀពីន នៅជាយក្រុងគៀវកាលពីថ្ងៃ៨មីនា