ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀល ថ្ងៃទី៨ មីនា ២០២២ លោក គូ ដារ៉ា ប្រធានប្រតិបត្តិចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកំពង់ឆ្នាំង និងលោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយសក្រុមចលនាយុវជន ១៥៧ ខេត្តកំពង់ឆ្នាំង រួមនឹងព្រះសង្ឃ និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ជូនប្អូនប្រុស ជឹង សុផា រស់នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលរងគ្រោះ ដោយសារខ្សែភ្លើងឆក់ ហើយបានត្រូវកាត់ដៃទាំងពីរ រួមនឹងប្រដាប់ភេទ។
អំណោយមនុស្សធម៌ ដែលបាននាំយកមកប្រគល់ ជូនប្អូនប្រុស ជិន សុផា តាមរយៈលោក គូ ដារ៉ា និងលោក កែវ សុវណ្ណារ៉ា មានអង្ករ ២០ គីឡូ ថវិកា ៣០ ម៉ឺនរៀល ព្រមទាំងគ្រឿង ឧបភោគបរិភោគ និងសម្ភារសម្រាប់ដំណេក និងផ្ទះបាយ ជាច្រើនមុខទៀត៕/V-PC