Views: 556 Post navigation អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាននាំគ្នារុះរើ ឧបករណ៍ឡើងគោកហើយ បន្ទាប់ពីថ្ងៃចប់ ការនេសាទ នឹងមកដល់ នៅថ្ងៃទី១៥ ខែមីនា ។ ទន្ទឹមនេះ អ្នកនេសាទ បានសុំអាជ្ញាធរ ឱ្យពន្យារពេល ក្នុងការអូសក្បូន ចេញឱ្យអស់ដល់ ដំណាច់ខែមីនា។ ចំណូលបានពីការជួល គន្លងដាយ ត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ១៥៣.៧៥០.០០០ រៀល។ សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី៩មីនាបានបដិសេធការចោទប្រកាន់ជាថ្មីរបស់រុស្ស៊ីដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដំណើរការមន្ទីរពិសោធន៍សង្រ្គាមជីវសាស្រ្ត រាប់សិបនៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅការអះអាងនេះថា«គួរអោយចង់សើច»និងថារដ្ឋាភិបាលក្រុងមូស្គូអាចលើកឡើងដូច្នេះដើម្បីជាមូលដ្ឋានសំរាប់ខ្លួនឯងប្រើសព្វាវុធគីមីឬជីវសាស្រ្ត។