ដោយ ៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ អញ្ជើញបើកកិច្ចប្រជុំ ពិនិត្យតារាងតម្រូវការ គម្រោងសកម្មភាព ជាអាទិភាពទូទាំងខេត្ត និងពិនិត្យឡើងវិញនូវ តម្រោងវិនិយោគ (២០២២ – ២០២៤) របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក ចាន់ តារា ក៏បានមានប្រសាសន៍ ពីការផ្សព្វផ្សាយសារាចរណែនាំ និងបទដ្ឋានគតិយុត្ត ស្ដីពីផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដល់កសិករ អ្នកផលិត ចុះធ្វើបច្ចុប្បន្នភាពផ្ទៃដី និងសមាជិកសហគមន៍ស្វាយចន្ទី ស្វាយកែវរមៀត ក្រុមហ៊ុនកៅស៊ូ ដំណាំបន្លែសុវត្ថិភាព ធ្វើជីកំប៉ុង ការគ្រប់គ្រងកត្តាសត្វចង្រៃ ដើម្បីស្រង់ទិន្នន័យ។ ពង្រឹងការធ្វើអាជីវកម្មធនធានរ៉ែ ដោយការទទួលខុសត្រូវ ចំពោះសង្គមបរិស្ថាន និងសេដ្ឋកិច្ច ចុះត្រួតពិនិត្យវាយតម្លៃទីតាំង ស្នើសុំអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ ក្នុងគម្រោងសកម្មភាព របស់មន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យតម្រូវការគម្រោងសកម្មភាព ជាអាទិភាពទូទាំងខេត្ត និងពិនិត្យឡើងវិញនូវ តម្រោងវិនិយោគ (២០២២ – ២០២៤) របស់រដ្ឋបាលខេត្ត មានគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរងខេត្តកំពង់ធំ ក៏បានបន្តទៀតថាៈ ដើម្បីឲ្យកិច្ចប្រជុំមានប្រសិទ្ធភាព សូមសិក្ខាកាមទាំងអស់ ត្រូវតែបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ គ.ក.ស.ក. ក្រុង/ស្រុក និង គ.ក.ន.ក. ឃុំ/សង្កាត់។ ចូលរួមចុះសួរសុខទុក្ខ និងសំណេះសំណាលស្ត្រី និងកុមារងាយរងគ្រោះ ដោយប្រើអំពើហិង្សា និងការរំលោភបំពាន ផ្សេងៗ។
ជាចុងក្រោយ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ទទួលបានកិច្ចព្រមព្រៀង បណ្ដោះអាសន្ន រួចហើយត្រូវផ្ញើមកមន្ទីរផែនការ ឱ្យឲ្យទាន់ពេលវេលា ដើម្បីធ្វើការវាយតម្លៃ ឲ្យបានត្រឹមត្រូវ បញ្ជូនមករដ្ឋបាលខេត្ត ក្នុងការផ្ទៀងផ្ទាត់៕/V