Views: 157 Post navigation សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធទី៩មីនាបានបដិសេធការចោទប្រកាន់ជាថ្មីរបស់រុស្ស៊ីដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដំណើរការមន្ទីរពិសោធន៍សង្រ្គាមជីវសាស្រ្ត រាប់សិបនៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅការអះអាងនេះថា«គួរអោយចង់សើច»និងថារដ្ឋាភិបាលក្រុងមូស្គូអាចលើកឡើងដូច្នេះដើម្បីជាមូលដ្ឋានសំរាប់ខ្លួនឯងប្រើសព្វាវុធគីមីឬជីវសាស្រ្ត។ រដ្ឋាភិបាលអាម៉េរិកព្រមានថារុស្ស៊ីអាចនឹងប្រើសព្វាវុធគីមីឬជីវសាស្រ្តនៅអ៊ុយក្រែន ក្រោយពីរុស្ស៊ីបានចោទប្រកាន់អាម៉េរិកថាបានដំណើរការកន្លែងពិសោធន៍សព្វាវុធគីមីនិងជីវសាស្រ្តជាច្រើននៅក្នុង ប្រទេសអ៊ុយក្រែន។