ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ទីរបញ្ចកោណបានបិទទ្វារលើផែនការណាមួយក្នុងការផ្តល់យន្តហោះចម្បាំង MiG ដល់អ៊ុយក្រែន សូម្បីតែឆ្លងកាត់ប្រទេសទីពីរ ដោយហៅវាថាជា”ការប្រថុយដែលមានហានិភ័យខ្ពស់” ហើយវានឹងមិនផ្លាស់ប្តូរប្រសិទ្ធភាពរបស់កងទ័ពអាកាសអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន កឺប៊ី បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការពារជាតិឡយ អូស្ទីន បាននិយាយជាមួយសមភាគីប៉ូឡូញកាលពីថ្ងៃពុធហើយបានប្រាប់គាត់ពីការវាយតម្លៃរបស់សហរដ្ឋអាម៉េរិក។
លោកបាននិយាយថា សហរដ្ឋអាម៉េរិកកំពុងស្វែងរកជម្រើសផ្សេងទៀត ដែលនឹងផ្តល់នូវតម្រូវការយោធាដ៏សំខាន់បន្ថែមទៀតដល់អ៊ុយក្រែនដូចជាប្រព័ន្ធការពារអាកាសនិងប្រព័ន្ធអាវុធប្រឆាំងគ្រឿងសឹក។
ប៉ូឡូញបាននិយាយថា ខ្លួនបានត្រៀមប្រគល់យន្តហោះ MiG-29 ឱ្យទៅអង្គការណាតូ ដែលបន្ទាប់មកអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែន ប៉ុន្តែលោកកឺប៊ីនិយាយថា ចារកម្មអាម៉េរិកបានសន្និដ្ឋានថា វាអាចត្រូវបានចាត់ទុកជាការបង្កើនភាពតានតឹងនិងបង្កឱ្យមានប្រតិកម្ម “ដ៏សំខាន់” ពីរុស្ស៊ី។
ការលើកឡើងរបស់លោកកឺប៊ីគឺធ្វើហួសពីការអធិប្បាយរបស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយច្រានចោលការផ្តល់ជូនរបស់ប៉ូឡូញនូវយន្តហោះចម្បាំងដល់សហរដ្ឋអាម៉េរិកសម្រាប់ការផ្ទេរទៅអ៊ុយក្រែន។
លោកបាននិយាយថា ប្រជាជាតិណាតូនីមួយៗអាចសម្រេចចិត្តលើអ្វីដែលជាជំនួយដល់អ៊ុយក្រែន ប៉ុន្តែវាត្រូវតែមានការគាំទ្រពីសហរដ្ឋអាម៉េរិក ពេលនិយាយដល់ការផ្តល់យន្តហោះចម្បាំង៕
អាម៉េរិកមិនឱ្យសមាជិកណាតូផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែននោះទេ ដោយខ្លាចរុស្ស៊ីប្រតិកម្មជ្រុល