ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្សដំបូងគេ ដែលទទួលការវះកាត់ប្តូរដាក់បេះដូងជ្រូក បានស្លាប់ហើយ ពោលគឺពីរខែបន្ទាប់ពីការវះបើកឆាកមុនគេបំផុតលើពិភពលោក។
លោក ដេវីត បិនណេត (David Bennett)បានទទួលមរណភាពកាលពីថ្ងៃអង្គារទី៨មីនានៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យម៉ារីលែនក្នុងសហរដ្ឋអាម៉េរិក។
ក្រុមអ្នកជំនាញអង់គ្លេសបានតាមមើលករណីនេះដោយយកចិត្តទុកដាក់បំផុត ប៉ុន្តែបាននិយាយថានៅមានផ្លូវវែងឆ្ងាយទៅមុខទៀតទម្រាំការព្យាបាលប្រភេទនេះក្លាយជារឿងធម្មតាប្រចាំថ្ងៃ។
សាស្ត្រាចារ្យផ្នែកជីវវិទ្យាកោសិកាដើមបាននិយាយថា គេមិនទាន់ច្បាស់ថាតើលោកបិនណេតបានស្លាប់ដោយសារគាត់ខ្សោយពេក ឬដោយសារតែបេះដូងជ្រូកមិនត្រូវគ្នាជាមួយគាត់ឬយ៉ាងណានោះទេ។
ក្រុមវេជ្ជបណ្ឌិតអាម៉េរិកមិនបានប្រាប់ពីមូលហេតុពិតប្រាកដនៃការស្លាប់នោះទេ ដោយគ្រាន់តែនិយាយថា ស្ថានភាពរបស់លោកបិនណេតបានចាប់ផ្តើមយ៉ាប់យ៉ឺនជាច្រើនថ្ងៃមកហើយ៕
លោកបិនណេត(ស្តាំ)ស្លាប់ហើយ ក្រោយវះកាត់ប្តូរបេះដូងជ្រូកដោយជោគជ័យកាលពីពីរខែមុន