ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក តូច ប៉ូលីវា អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ជ្រាបការយល់ដឹង និងសម្អាតទីក្រុង ដើម្បីត្រៀមចូលរួម អបអសាទរទិវាជាតិ ទីក្រុងស្អាត លើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ ” ទីក្រុងស្អាត÷ គាំទ្រការបើកទេស ចរណ៍កម្ពុជា” ដែលរដ្ឋបាលក្រុងស្វាយរៀង បានរៀបចំនៅសួនច្បារ នាយឧត្តមសេនីយ៍ ហុក ឡងឌី ក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែរ ក៏មានការនិមន្ត និងអញ្ជើញការចូលរួមពី ព្រះសង្ឃ លោកប្រធាន ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក នាយករងរដ្ឋបាលក្រុង កងកម្លាំងទាំង ៣ ក្នុងក្រុង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាព ទាំង ១៣ ចំណុះសាលា ក្រុង មន្ត្រីរាជការមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្ត លោក លោកស្រី សមាជិកក្រុម ប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ ក្នុងក្រុង យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុន សែន ចេក ដែលមានអ្នកចូលរួម ចំនួន ១៩៨ អង្គ/នាក់ ស្រី ៦៨នាក់។
បន្ទាប់មកក្រុមការងារក៏ បានបែងចែកជា២ក្រុម ដង្ហែក្បួនផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងសម្អាតទីក្រុង តាមបណ្តោយផ្លូវសំខាន់ៗនានា និងផ្លូវមុខផ្សារវាលយន្ត ជុំវិញចំណតរថយន្ត ព្រមទាំងសួនច្បារផងដែរ៕/V